ព័ត៌មាន

ពិធីបុណ្យផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu ឆ្នាំ២០១៩

 នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌ ទេសចរណ៍ដោយ មានទ្រង់ទ្រាយធំនៃខេត្ត Quang Ninh ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជាប្រចាំឆ្នាំ។
 
នាយប់ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ ពិធីបុណ្យផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu ឆ្នាំ២០១៩ ក្រោមប្រធានបទ “សហប្រតិ​បត្តិការ​និង​អភិវឌ្ឍន៍-គោលដៅនៃជោគជ័យ​” បាន ប្រារព្ធឡើងនៅមជ្ឈមណ្ឌលវប្ប​ធម៌ Truc Lam Yen Tu ខេត្ត​ Quang Ninh ភាគ ខាង​ជើងវៀតណាម។ នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌​ ទេសចរណ៍ដោយ មានទ្រង់​ទ្រាយ​ធំនៃខេត្ត Quang Ninh ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ។
 
នៅពិធី​បុណ្យឆ្នាំនេះ ផ្កាអង្គាសីលចំនួន២០០ដើម ផ្កាសាគូរ៉ាចំនួន១០០ដើម រួមជាមួយ​ផ្កា​គ្រប់​ប្រភេទ​រាប់​ពាន់​ដើម​ផ្សេង​ទៀត បានរីកស្គុះស្គាយបង្ហាញនូវ ភាពស្រស់ស្អាតយ៉ាងត្រចះត្រចង់ក្នុងអាកាសធាតុរងារនៃព្រៃភ្នំ Yen Tu។ នៅ​ ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះ គណៈចាត់តាំងក៏បានរៀបចំសកម្មភាពជួបប្រា ស្រ័យវប្បធម៌ ការ​លេង​ល្បែង​​កំសាន្តប្រជាប្រិយ ការតាំងពិព័រណ៍និងឧទ្ទេសនាម អំពីផលិតផលពិសេសមួយចំនួននៃខេត្ត Quang Ninh និង​ប្រទេស​ជប៉ុន ក៏ដូចជា សកម្មភាពទស្សនាភ្នំ Yen Tu និងគោលដៅទេសចរណ៍ផ្សេងៗទៀតផងដែរ។ លោក Nguyen Manh Ha ​ប្រធានគណៈ កម្មាធិការប្រជាជនទី​ក្រុង Uong Bi ខេត្ត Quang Ninh បានអោយដឹងថា៖​
 
“ពិធី​បុណ្យនេះគឺសំដៅបង្កើនការផ្សព្វផ្សាយអំពីរូបភាព សក្ដានុភាពនិង ឧត្តមភាពនៃខេត្ត Quang Ninh និយាយ​រួមនិង​ទីក្រុង Uong Bi និយាយដោយ ឡែក ដើម្បីទា​ក់ទាញ​ការវិនិយោគ​អភិវឌ្ឍ​ក៏ដូច​ជាភ្ញៀវ​ទេសចរ​ជប៉ុន​ផង​ដែរ​។ យើងខ្ញុំក៏បានប្រគល់និ​មិត្តសញ្ញាមែកផ្កាអង្គាសីល Y​en Tu ជូនដៃគូជប៉ុន ​ជាមួយ​ គោល​បំណង​ចង់​ពង្រីក​កិច្ចសហប្រតិបតិ្តការអោយកាន់តែ​ស្អិតរមួតនិងប្រកប ដោយប្រសិទ្ធភាព​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​រវាង​ភាគី​ទាំង​ពីរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top