ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។
ទេសភាពមួយ​ក្នុងវត្ត Tam Chuc។ រូបថត៖ VNP

ដោយប្រធានបទ “ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ” ពិធីបើកពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ នៅឯតំបន់ទេសចរណ៍ជាតិ Tam Chuc ទីក្រុង Kim Bang ខេត្ត Ha Nam។

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាននៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធីបើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

នៅក្នុងសាររបស់ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដេការថា ពិធីបុណ្យនិទាឃរដូវ Tam Chuc ត្រូវបានស្ដារឡើងវិញ និងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅដើមនិទាឃរដូវ ដើម្បីផ្សព្វផ្សាយប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់ប្រជាជនវៀតណាមរាប់ពាន់ឆ្នាំ។

ក្នុងពិធីបើក អនុប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Thanh បានប្រគល់រង្វាន់ “Ha Nam - គោលដៅទេសចរណ៍លេចធ្លោនៅអាស៊ី” និងពានរង្វាន់ “សមិទ្ធិផលពិសេស”។

បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំខេត្ត Ha Nam ព្រមទាំងព្រះសង្ឃ ឧបាសក ឧបាសិការ បានធ្វើពិធីសូត្រមន្ត ជួង ស្គរ និងអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រទេសជាតិ។

នាព្រឹកមិញផងដែរ ខេត្ត Bac Giang បានបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ និងបើកពិធីបុណ្យនិទាឃរដូវ Tay Yen Tu ឆ្នាំ ២០២៥  ដោយប្រធានបទ "ពិសិដ្ឋ Tay Yen Tu"៕


top