ព័ត៌មាន

ពិធីបិទស៊ីហ្គេមលើកទី៣២

គណៈចាត់តាំងបានចាក់បញ្ចាំងឃ្លីបរំលឹកពេលវេលាគួរឱ្យចាប់អារម្មណ៍នៃស៊ីហ្គេម ៣២ និងថ្លែងអំណរគុណដល់ជួរអ្នកស្ម័គ្រចិត្តដែលបានរួមចំណែកដល់ជោគជ័យរួមនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ កម្ពុជា ពិធីបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (ស៊ីហ្គេម ៣២) បានប្រព្រឹត្តិទៅយ៉ាងមហោឡារិក។

ក្រោយរៈពេលជាង ២០ ថ្ងៃ នៃការប្រកួតកីឡាលើប្រភេទកីឡាចំនួន ៣៧ ជាមួយវិញ្ញាសាកីឡាចំនួន ៥៨១ របស់ក្រុមកីឡាចំនួន ១១ ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ១៣៦ គ្រឿង មេដាយប្រាក់ចំនួន ១០៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៨ គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមកីឡាទាំងអស់ បន្ទាប់មកគឺ ថៃ ឥណ្ឌូណេស៊ី និងកម្ពុជា។

ពិធីបិទស៊ីហ្គេម ៣២ បានចាប់ផ្តើមជាមួយនឹងឈុតសម្តែង See you again។ គណៈចាត់តាំងបានចាក់បញ្ចាំងឃ្លីបរំលឹកពេលវេលាគួរឱ្យចាប់អារម្មណ៍នៃស៊ីហ្គេម ៣២ និងថ្លែងអំណរគុណដល់ជួរអ្នកស្ម័គ្រចិត្តដែលបានរួមចំណែកដល់ជោគជ័យរួមនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍បិទគឺការសម្ដែង "ព្រលឹងនៃសិល្បៈក្បាច់គុនល្បុក្កតោ" ដោយមានការចូលរួមរបស់អ្នកសម្ដែងរាប់ពាន់នាក់ ដើម្បីឧទ្ទេសនាមក្បាច់គុនប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនៅឆ្នាំ ២០២២។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២។

ស៊ីហ្គេម ៣៣ នឹងត្រូវបានប្រព្រឹត្តិទៅនៅថៃនាខែធ្នូ ឆ្នាំ២០២៥៕


top