ព័ត៌មាន

ពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ ៖ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រទេសម្ចាស់ផ្ទះ

នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ គណៈប្រតិភូកីឡា ន័រវេសដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន ៣៧ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១៦ គ្រឿង មេដាយប្រាក់ ៨ គ្រឿងនិងមេដាយសំរឹទ្ធ ១៣ គ្រឿង។ ជាប់ចំណាត់ថ្នាក់លេខ២គឺគណៈប្រតិភូអាល្លឺម៉ង់។ គណៈប្រតិភូម្ចាស់ផ្ទះចិនបានជាប់ចំណាត់ថ្នាក់លេខ៣។

 

ពហុកីឡដ្ឋានជាតិចិនដ៏ចម្រុះពណ៌ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២។ (រូបថត៖ xinhua)

បន្ទាប់ពីការប្រកួតអស់រយៈពេលជាងពីរសប្តាហ៍រួចមក នាយប់ថ្ងៃទី ២០ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិចិនដែលមានឈ្មោះថា "សំបុកបក្សី" នៅរដ្ឋធានីប៉េកាំង(ចិន) ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ បានបញ្ចប់ជាផ្លូវការ ដោយពិធីបិទដ៏អស្ចារ្យ និងចម្រុះពណ៌ ក្រោមគំនិតផ្តោតលើអត្តពលិក ទន្ទឹមនឹងនេះ បង្កប់គំនិតដែលថាទីក្រុងប៉េកាំងគឺជាទីក្រុងដំបូងបង្អស់នៅលើពិភពលោកដែលធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ (ឆ្នាំ ២០០៨) និងរដូវរងា (ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោកប្រធានរដ្ឋចិន Xi Jinping និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach។

អូសបន្លាយរយៈពេល ៩០នាទី ពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ បានរៀបរាប់ពីដំណើររឿងចាប់តាំងពីពិធីបើក ដោយសង្កត់ធ្ងន់លើភាពស្រស់ស្អាត និងអារម្មណ៍រូមែនទិកនៃប្រទេសម្ចាស់ផ្ទះ មនោសញ្ចេតនារបស់ប្រជាជនចិន សម្រាប់ការប្រកួតកីឡាអូឡាំពិកទាំងពីរលើក គឺរដូវក្តៅឆ្នាំ ២០០៨ និងរដូវរងាឆ្នាំ២០២២ ដែលចិនបានធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ គណៈប្រតិភូកីឡា ន័រវេសដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន ៣៧ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១៦ គ្រឿង មេដាយប្រាក់ ៨ គ្រឿងនិងមេដាយសំរឹទ្ធ ១៣ គ្រឿង។ ជាប់ចំណាត់ថ្នាក់លេខ២គឺគណៈប្រតិភូអាល្លឺម៉ង់។ គណៈប្រតិភូម្ចាស់ផ្ទះចិនបានជាប់ចំណាត់ថ្នាក់លេខ៣៕


top