ព័ត៌មាន

ពិធីបិទបញ្ចប់សិក្ខាសាលា ស្ដីពីការគ្រប់គ្រងកងទ័ពជើងគោក ប៉ាស៊ីហ្វិកលើកទី ៤២ (PAMS-42)


ពិធីបិទបញ្ចប់សិក្ខាសាលា ស្ដីពីការគ្រប់គ្រងកងទ័ពជើងគោក ប៉ាស៊ីហ្វិកលើកទី ៤២ 

 នាព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោកលើកទី៤២ (PAMS-42)​  ស្ដីពីការជួយឧត្ថម្ភមនុស្សធម៌ និងជួយស​ង្គ្រោះគ្រោះ មហន្តរាយបានបិទប​ញ្ចប់។​ 
 
អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯកលោក Pham Hong ​Huong អនុប្រធាន​អគ្គសេនាធិ​ការកង​ទ័ពប្រ​ជា​ជន​វៀ​តណាម បានអះអាងថា ដោយប្រធានបទ​ កិច្ចសហប្រតិបត្តិការរវាងកង​ទ័ពជើងគោគ ជាមួយប​ណ្ដាប្រទេស​នៅក្នុងតំបន់​មហាសមុទ្រឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិក ក្នុងសកម្មភាព ជួយឧ​ត្ថម្ភមនុស្សធម៌ ​និង​ជួយ​សង្គ្រោះគ្រោះ​មហន្តរាយនោះ បណ្ដាខ្លឹមសារដែ​លបាន​លើក​យកមក​ពិភាក្ស​នៅក្នុង​សិក្ខាសាលា​នេះ​បាន​បង្ហាញ​ច្បាស់​​ថា ​នេះគឺជាតំ​បន់ដែលតែងតែរងផលផលវិបាកដោ​យគ្រោះមហន្តរាយធ​ម្មជាតិ​ជាច្រើន ដូចជា៖​ការ​រញ្ជួយ​​ដី រលក​យក្ស ខ្យល់ព្យះ និងទឹកជំនន់។ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីដ៏​សំខាន់នៃកងទ័​ព ជាពិសេសគឺ កង​​ទ័ពជើង​គោគក្នុងការទប់ទល់ នឹងស្ថានភា​ពបន្ទាន់ក្នុងអំឡុងពេ​លកើតមានគ្រោះមហន្តរាយ​។
 
ឧត្តមសេនីយ៍ឯក​លោក Pham Hong Huong មានក្ដីសង្ឃឹមថា តាមរយៈសកម្មភាព​ទាក់ទង​ជាមួយ​ប្រជាជន​នៅ​ក្រុង​ស្រុក​ អង្គសិក្ខាសាលានឹងយល់ដឹ​ងបន្ថែមអំពីទឹកដី មនុស្ស​ វប្បធម៌វៀត​ណាម​ និង​ឧទ្ទេសនាម​ជាមួយ​កង​ទ័ព​នៃបណ្ដាប្រ​ទេសមិត្តអំពីទឹកដី មនុ​ស្ស និងកងទ័ពប្រជាជ​នវៀត​ណាម។
 
នៅ​ក្នុង​ពិធីនេះ​ក៏បានប្រព្រឹត្តិទៅពិធីប្រគល់ទង់ជូនប្រធានគណៈ​ប្រតិភូ ថៃដែលជាប្រទេសម្ចាស់ផ្ទះ ​PAMS លើក​​ក្រោយ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top