ព័ត៌មាន

ពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ។
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul អញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡាំ ត្រួតកងពលកិត្តិយស។ រូបថត៖ Van Hieu/VOV

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធីបដិសណ្ឋារកិច្ចជាផ្លូវ​ការចំពោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul និងភរិយា បានធ្វើជាអធិបតីនៃពិធីនេះ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក​ តូ ឡឹម និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul រួមជាមួយគណៈប្រតិភូ​ជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា។

ដំណើរទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រថៃរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បង្ហាញពីការយក​ចិត្ត​ទុក​ដាក់ខ្ពស់របស់វៀតណាមចំពោះទំនាក់ទំនងជាមួយថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍។ នេះក៏​ជាឱកាសសម្រា​ប់ថ្នា​ក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើ​ការពិភាក្សា​យ៉ាង​ស៊ីជម្រៅលើទិសដៅសំខាន់ៗ សំដៅអនុវត្តន៍​ប្រកបដោយប្រសិទ្ធភាព​នូវក្របខ័ណ្ឌសហប្រតិបត្តិការថ្មី តាមនោះ បង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕​


top