ព័ត៌មាន

ពិធីបង្ហូតទង់ស៊ីហ្គេមលើកទី ៣១

នាព្រឹកថ្ងៃទី ១១ ឧសភា នៅពហុកីឡដ្ឋានជាតិ My Dinh (រដ្ឋធានី Ha Noi) ពិធីបង្ហូតស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តទៅយ៉ាងឱឡារិកដោយមានការចូលរួមពីលោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Hoang Dao Cuong ; លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi Chu Xuan Dung; ថ្នាក់ដឹកនាំនៃឧស្សាហកម្មពាក់ព័ន្ធ និងតំណាងគណៈប្រតិភូកីឡាមកពីប្រទេសផ្សេងៗបានអញ្ជើញចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ។

ព្រឹត្តិការណ៍នេះរួមចំណែកបង្ហាញអត្តសញ្ញាណ វប្បធម៍ និងប្រជាជនវៀតណាម ហើយផ្តល់បទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់កីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រកួតកីឡា។

 

ពិធីបញ្ជូនទង់ជាតិនៃប្រទេសទៅកាន់តំបន់រៀបចំពិធីបង្ហូតទង់ស៊ីហ្គេមលើកទី ៣១  (SEA Games ៣១)។ រូបថត៖ Khanh Long/VNP

គណៈប្រតិភូកីឡាជាតិម៉ាឡេស៊ីបង្ហាញកាប្តេជ្ញាចិត្តខ្ពស់ក្នុងពិធីបង្ហូតទង់ស៊ីហ្គេមលើកទី៣១រូបថត៖ Khanh Long/VNP

លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍  Hoang Dao Cuong ថ្លែងសន្ទរកថាក្នុងពិធីបង្ហូតទង់ស៊ីហ្គេមលើកទី ៣១  (SEA Games ៣១) រូបថត៖ Khanh Long/VNP

 ពិធី​បង្ហូតទង់ស៊ីហ្គេមលើកទី ៣១  បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ដ៏​ឱឡារិក។ រូបថត៖ Khanh Long/VNP 
ទិដ្ឋភាពនៃពិធីបង្ហូតទង់ស៊ីហ្គេមលើកទី ៣១  ។ រូបថត៖ Khanh Long/VNP 
   គណៈប្រតិភូកីឡាជាតិវៀតណាមប្តេជ្ញាចិត្ត​សម្រេចបានលទ្ធផលខ្ពស់នៅស៊ីហ្គេមលើកទី៣១។ រូបថត៖ Khanh Long/VNP   

 

លោកអនុរដ្ឋមន្ត្រី Hoang Dao Cuong បានសង្កត់ធ្ងន់ថា នេះជាលើកទី ២ ហើយ ដែលវៀតណាមមានកិត្តិយសធ្វើជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម។  នេះជាសិទ្ធិ ក៏ដូចជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះចំពោះតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការរៀបចំរបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាមបានបញ្ជូនសមាជិកចំនួន ៣១ នាក់ អញ្ជើញចូលរួមក្នុងពិធីបង្ហូតទង់ស៊ីហ្គេមលើកទី៣១ ។ លើសពីនេះ គណៈកម្មាធិការរៀបចំនឹងអញ្ជើញតំណាងស្ថានទូតថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ កម្ពុជា ទីម័រ ឡេស្ទ័រ ប្រ៊ុយណេ មីយ៉ាន់ម៉ា អញ្ជើញចូលរួមក្នុង​ពិធីនេះផងដែរ /.

 


top