ព័ត៌មាន

ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដីប្រទេសជាតិ” បានប្រារព្ធយ៉ាងឱឡារិកនៅខេត្ត Quang Tri


ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដីប្រទេសជាតិ” បានប្រារព្ធយ៉ាងឱឡារិក (រូបថតៈ VOV5)
 

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅមណ្ឌលកេរ្តិ៍ដំណែលពិសេសត្រើយ Hien Luong –Ben Hai ខេត្ត Quang Tri បានប្រារព្ធយ៉ាងឱឡារិកពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី ប្រទេសជាតិ” ក្នុងឱកាសរំលឹកខួបលើកទី​៤២​នៃ​ទិវារំដោះទាំងស្រុងភាគខាងត្បូង វៀតណាម ឯកភាពប្រទេសជាតិនិងរំលឹកខួបលើកទី៤៥នៃទិវារំដោះខេត្ត Quang Tri ថ្ងៃទី១ឧសភា។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Hung លេខាគណៈកម្មា ធិការបក្សខេត្ត Quang Tri បានសង្កត់ធ្ងន់ថា៖        “ក្នុងពេលវេលាពោរពេញទៅដោយអត្ថន័យនេះ ក្រោមទង់ជាតិ  នៅក្បែរ​ត្រើយ​ Ben Hai និង ស្អាន Hien Luong ដែលជាស្ពាននៃប្រវត្តិសាស្ត្រ ស្ពាននៃ​បំណងប្រាថ្នាឯកភាពប្រទេសជាតិ​នេះ យើងហាក់ដូចជាបានរស់នៅក្នុងបរិយាកាសប្រវត្តិសាស្ត្ររំលឹកឡើងវិញមេម័រនៃគ្រាអង់អាចក្លា​ហាន​ ប៉ុន្តែក៏មានការពលីសាច់ស្រស់ឈាមស្រស់ដ៏ធំធេងផងដែរ។ យើងនាំគ្នាមកទីនេះ ដើម្បីលើកស្ទួយ​ជ័យ​ជម្នះអមតៈនិងតបស្នងសង់គុណចំពោះពលីកម្មដ៏ធំធេងរបស់ជំនាន់ជីដូនជីតា ដើម្បីការពារ ឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស”។

បន្ទាប់ពីពិធីបង្ហូតទង់ជាតិ  ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និងក្រុមការងារបានទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son  ឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ ៩ និងវិមានអនុស្សាវរីយ៍កំពែងបុរាណ Quang Tri សំដៅរំលឹកដល់វីរៈយុទ្ធជន ដែលពលីជីវិតការពារប្រទេស៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top