ព័ត៌មាន

ពិធីជួបសំណេះសំណាលជាមួយតំណាងការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស នាឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០

នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុកអំពីអង្គការក្រៅរដ្ឋាភិបាលបរទេស បានសហការរៀបចំពិធីជួបសំណេះសំណាលជាមួយស្ថាប័នតំណាង​ការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស នាឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។

អនុប្រធានរដ្ឋសភា លោកស្រី Uong Chu Luu អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះរាល់ការ ជួយឧបត្ថម្ភរបស់អន្តរជាតិសម្រាប់វៀតណាមនាប៉ុន្មានឆ្នាំកន្លងមក។ នោះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា និងជាក់ស្តែងសម្រាប់ប្រជាជន វៀតណាមនៅលើកំណាត់ផ្លូវអភិវឌ្ឍន៍។

អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអបអរសាទរ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុកអំពីអង្គការក្រៅរដ្ឋាភិបាលបរទេសចំពោះរាល់សមិទ្ធផល ដែលស្ថាប័នទាំងពីរនេះសម្រេច​បាន នាពេលកន្លងមក។ លោកអនុប្រធានរដ្ឋសភាជឿជាក់ថា ដៃគូអន្តរជាតិទាំងអស់នេះនឹងបន្តរួមដំណើរនិងរួមកម្លាំងកាយចិត្ត ទៅក្នុងការអភិវឌ្ឍរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top