ព័ត៌មាន

ពិធីជួបជុំស្និទ្ធស្នាលរវាងអតីតនិស្សិតកម្ពុជាធ្លាប់សិក្សានៅវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអមស្ថានទូត និងសហគ្រាសវៀតណាមនៅកម្ពុជាតែងតែរួមដំណើរជាមួយអតីតនិស្សិត ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ និងពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-កម្ពុជា។
ពិធីជួបជុំស្និទ្ធស្នាលរវាងអតីតនិស្សិតកម្ពុជាធ្លាប់សិក្សានៅវៀតណាម

កាលពីយប់ថ្ងៃទី ១១ មីនា នៅរាជធានីភ្នំពេញ កម្ពុជា បានប្រព្រឹត្តិទៅពិធីជួបជុំស្និទ្ធស្នាលរវាងស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថាប័នអមស្ថានទូត និងសហគ្រាសវៀតណាម ដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា ជាមួយអតីតិនិស្សិតកម្ពុជាជាង ៤០០ នាក់ ដែលបានសិក្សានៅវៀតណាម។

 អញ្ជើញថ្លែងក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានស្នើឲ្យអតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសវៀតណាម ទោះបីជាធ្វើការនៅទីណាក៏ដោយ កាន់តំណែងអ្វីក៏ដោយ គឺតែងតែជាស្ពានដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអមស្ថានទូត និងសហគ្រាសវៀតណាមនៅកម្ពុជាតែងតែរួមដំណើរជាមួយអតីតនិស្សិត ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ និងពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-កម្ពុជា។

ក្នុងនាមអតីតនិស្សិតកម្ពុជានៅវៀតណាម លោក វ៉ាន់ ផល ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានថ្លែងអំណរគុណចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាម ដែលជានិច្ចកាលបានផ្តល់ការគាំទ្រ និងជំនួយដ៏ធំធេងចំពោះកម្ពុ និងដល់និស្សិតកម្ពុជានៅប្រទេសវៀតណាមនិយាយដោយឡែកផងដែរ៕


top