ព័ត៌មាន

ពិធីចេញដំណើរនៃពេទ្យយោធាចល័តកម្រិតទី២លេខ១ទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ក្រសួងការពារប្រទេសបានរៀបចំពិធីចេញដំណើរនៃកងពេទ្យចល័តកម្រិតទី ២ លេខ ១ ទៅពិធីចេញដំណើរទៅបំពេញភារកិច្ចនៅគណៈបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ក្នុងពិធី 

នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋទៅលើការបញ្ជូនកងពេទ្យចល័តកម្រិតទី ២ លេខ ១ អនុវត្តន៍ភារកិច្ចនៅគណៈបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ កម្មាភិបាលនិងវេជ្ជបណ្ឌិត ៦៣ នាក់ បានត្រៀមខ្លួនជាស្រេចនិងពោរពេញទៅដោយមោទនភាព សាមគ្គី ឆ្លងផុតរាល់ការលំបាកនៅស៊ូដង់ខាងត្បូង ដើម្បីបំពេញល្អភារកិច្ច។ វរៈសេនីឯក លោក Hoang Kim Phung ប្រធានស្នងការដ្ឋាន រក្សាសន្តិភាំពនៃក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា ៖ “យើងជឿជាក់ថាការរៀបចំរបស់វៀតណាមជាមួយនឹងលទ្ធផលដែល​មន្រ្តីវៀតណាមបានសម្រេចក្នុងរយៈពេល ៤ ឆ្នាំមកនេះ ចាប់តាំងពីយើងបានបញ្ជូនកងកម្លាំងទៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺមន្ទីរពេទ្យចល័តកម្រិតទី ២ លេខ ១ នៃប្រទេសវៀតណាមនឹងចេញដំណើរនិងបំពេញបេសកកម្មដូចទៅនឹងការរំពឹងទុករបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top