ព័ត៌មាន

ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម

ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងជាប្រទេស CLV បានជួបប្រជុំ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវឥវៀតណាម។
  ប្រធានរដ្ឋសភានៃប្រទេសទាំងបី អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ រូបថត៖ VNA

ប្រធានរដ្ឋសភា CLV បានពិភាក្សាអំពី​កិច្ចសហប្រតិបត្តិការរវាងសភាទាំងបី ដើម្បីពង្រឹងបន្ថែម​ទៀតនូវទំនាក់ទំនង​មិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង​នៃប្រទេសជាប់ព្រំដែន​ទាំង៣។​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ និងលោក Vuong Dinh Hue  ប្រធានរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋសភាប្រទេសទំាងបី ក្នុងក្របខណ្ឌ (CLV) ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ នៅក្នុងការចូលរួមគំាទ្រដល់គម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ក្នុងតំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ និងវៀតណាម ឲ្យកាន់តែមានមានប្រសិទ្ធភាពឡើង៕


top