
ពិធីចុះហត្ថលេខាលើកម្មវិធីសហការរវាងក្រសួងយុត្តិធម៌ជាមួយវិទ្យុសម្លេង វៀតណាមនិងកាណាល់ទូរទស្សន៍វៀតណាម
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធី ចុះហត្ថលេខាលើកម្មវិធីសហការ រវាងក្រសួងយុត្តិធម៌ជាមួយវិទ្យុសម្លេង វៀតណាម (VOV) និងស្ថានីយ៍ទូរទស្សន៍វៀតណាម (VTV) ស្តីពីការងារឃោសនា អប់រំច្បាប់ និងសកម្មភាពរបស់ក្រសួងស្ថាប័នយុត្តិធម៌ ដំណាក់កាល ២០១៧-២០២១។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Le Thanh Long បានឲ្យដឹងថា៖
«ដើម្បីកម្មវិធីសហការត្រូវបានអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្រសួងយុត្តិធម៌មានគោលបំណងបន្តទទួលការយកចិត្តទុកដាក់ និងកិច្ចសហការ យ៉ាងជិតស្និទ្ធរបស់ VOV និង VTV ក្នុងការងារផ្សព្វផ្សាយព័ត៌មានអំពីការអប់រំ ច្បាប់។ ក្រសួងយុត្តិធម៌ជានិច្ចកាលមានគោលបំណងថែមទៀតមតិយោបល់រួមវិភាគទានតាមរយៈសរព័ត៌មាន អំពីការអនុវត្តការងារគ្រប់គ្រងរដ្ឋ របស់ក្រសួងផ្នែក យុត្តិធម៌ដោយជាក់ស្តែងសំដៅសម្រេចល្អភារកិច្ច ដែលត្រូវបានប្រគល់៕»
តាម VOV5 - វិទ្យុសំឡេងវៀតណាម