ព័ត៌មាន

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអង្គការសហប្រជាជាតិ

សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្រុមបេសកកម្មការទូតនៃប្រទេសជាច្រើនបានផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះ​ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu ជាថ្នាក់ដឹកនាំមួយរូបដែលមានការលះបង់ដ៏ធំ ធេងចំពោះការអភិវឌ្ឍរបស់វៀតណាម។

ក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)


នាថ្ងៃទី១៤ សីហា ក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធហើយបើកសៀវភៅមរណទុក្ខអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ដើម្បីឲ្យសហគមន៍ជនវៀតណាម នៅទីក្រុងញូវយ៉ក តំណាងក្រុមបេសកកម្មប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិនិងតំណាងអាជ្ញាធរនៃប្រទេសសាមីអាចផ្ញើរក្ដីរំលែកទុក្ខនិងសរសេរសៀវភៅ មរណទុក្ខតាមអនឡាញ។

សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្រុមបេសកកម្មការទូត នៃប្រទេសជាច្រើនបានផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu ជាថ្នាក់ដឹកនាំមួយរូបដែលមានការលះបង់ដ៏ធំ ធេងចំពោះការអភិវឌ្ឍរបស់វៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top