ព័ត៌មាន

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅមរណៈទុក្ខអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅឯបរទេស

ក្នុងលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu គណៈបក្សកុម្មុយនិស្តឥណ្ឌាបានសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុតចំពោះការបាត់បង់ដ៏ធំធេងនៃមេដឹកនាំដ៏ឈ្លាសវៃមួយរូបរបស់ប្រជាជាតិវៀតណាម។

ទិដ្ឋភាពនៃ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកអតីតអគ្គលេខាបក្ស Le Kha Phieu នៅឥណ្ឌា។ (រូបថត៖ TTXVN)



នាព្រឹកថ្ងៃទី១៤ សីហា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅមរណទុក្ខអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។ តំណាងបណ្ដាអង្គការនិងក្រុមបេសកកម្មការទូតប្រចាំនៅឥណ្ឌាដូចជា ស្ថានទូតឡាវ កូរ៉េខាងត្បូង ម៉ារ៉ុក ព្រមទាំងមន្ត្រីឥណ្ឌានិងមិត្តភក្តិអន្តរជាតិជាច្រើនបានមកគោរពវិញ្ញាណក្ខ័ន្ធលោកអតីតអគ្គលេខាបក្ស Le Kha Phieu។

ក្នុងលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu គណៈបក្សកុម្មុយនិស្តឥណ្ឌាបានសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុតចំពោះការបាត់បង់ដ៏ធំធេងនៃមេដឹកនាំដ៏ឈ្លាសវៃមួយរូបរបស់ប្រជាជាតិវៀតណាម។

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅមរណទុក្ខអតីតអគ្គលេខាបក្សលោក Le Kha Phieu។

មុននោះ នាថ្ងៃទី១៤ សីហា នៅទក្រុង Dar es Salaam ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានីនិងប្រទេសអាហ្វ្រិកមួយចំនួនទៀតបានរៀបចំយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅមរណទុក្ខអតីតអគ្គលេខាបក្សលោក Le Kha Phieu។ តាងនាមគណៈបក្សបដិវត្តន៍តង់ហ្សានី (CCM) កាន់អំណាច លោក Humphrey Polepole សមាជិកមជ្ឈឹមបក្សនិងជាលេខាទទួលបន្ទុកការងារឃោសនាអប់រំនិងសតិអារម្មណ៍បានមកគោរពវិញ្ញាណក្ខ័ន្ធលោក Le Kha Phieu ព្រមទាំងផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះបក្ស រដ្ឋាភិបាល ប្រជាជនវៀតណាមនិងក្រុមគ្រួសារលោក Le Kha Phieu ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top