ព័ត៌មាន

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខសំរាប់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh នៅប្រទេសឈីលីនិងតង់ហ្សានី


 ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខសំរាប់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh នៅប្រទេសឈីលី
 

ក្នុងរយៈ​ពេល ២ ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅឈី​លី​បាន​ប្រារព្ធ​ពិធី​គោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅក្រាំងមាសមរណទុករបស់នាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធាន​រដ្ឋ និងជាទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ តវៀតណាម។
 
ក្នុងអំឡុងពេល​នៃការបើកសៀវភៅក្រាំងមាសនោះ ប្រធាននាយកដ្ឋានពិធីសារនៃក្រសួងការបរទេសឈីលី ឯកអគ្គរដ្ឋទូត​លោក Frank Tressler ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃសភាឈីលី លោក Jacqueline Peillard ក្នុង​នាមជាអ្នកតំណាងឲ្យប្រធានក្រុមសមាជិកសភាមិត្តសភាឈីលី - វៀតណាម និង     មន្ត្រី​មួយ​ចំនួន​​ទៀតបានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាសមរណទុករបស់ លោក Le Duc A​nh ផងដែរ។
 
ជាមួយ​គ្នានេះផងដែរ នៅអាហ្វ្រិក នាថ្ងៃទី ៤ ឧសភា រដ្ឋមន្រ្តីការបរទេស តង់ហ្សានី លោក Palamagamba Kabudi ជំនួសមុខ​រដ្ឋាភិបាល​តង់ហ្សានី បាន​អញ្ជើញ​ចូលគោរពវិញ្ញាណក្ខ័ន្ធនិង​សរសេរ​ក្នុង​សៀវភៅក្រាំង​មាស​រំលឹក​វិញ្ញាណក្ខ័ន្ធ​ដល់​អតីតប្រធានរដ្ឋ​វៀត​ណាម លោក Le Duc Anh នៅឯស្ថានទូតវៀត​ណាម​ប្រចាំ​នៅប្រទេស​តង់ហ្សានីផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top