មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេ (Hue) បានរៀបចំឡើងវិញបណ្តាពិធីការ ការលេងល្បែងដែលបានបញ្ចេញឲ្យគេដឹងនូវរឿងរ៉ាវចាប់ចិត្តអំពីជីវភាពរស់នៅ ក្នុងអតីតព្រះបរមរាជវាំង នារាជកាលង្វៀន (Nguyen) (ឆ្នាំ១៨០២ ដល់ ឆ្នាំ១៩៤៥) - រាជកាលសក្តិភូមិចុងក្រោយបង្អស់ នៅប្រទេសវៀតណាម ដូច្នេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់មកទស្សនា និងស្វែងយល់។
បណ្តាពិធីការបានធ្លាប់រៀបចំ នៅក្នុងអតីតព្រះបរមរាជវាំង
គិតថារឿងរ៉ាវនាសម័យមុនមិនត្រឹមតែបានចែងយ៉ាងច្បាស់លាស់ក្នុងសៀវភៅប្រវតិ្តសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០១៨ ឈានមកដល់ ភ្ញៀវមកទស្សានាអតីតព្រះបរមរាជវាំងហ្វេ (Huế) បានមើលឃើញដោយផ្ទាល់ភ្នែកបណ្តាទំនៀមទំលាប់ចម្លែកៗ និងជីវភាពរស់នៅ ក្នុងអតីតព្រះរាជវាំងហ្វេ (Huế) តាមរយៈបណ្តាកម្មវិធីសិល្បៈរៀបចំឡើងវិញពិធីការនានា នៅរដូវផ្ការីក ដូចជា៖ ពិធីអបអរចូលឆ្នាំថ្មីប្រពៃណីបានរៀបចំមុនពេលចូលឆ្នាំថ្មីប្រពៃណី ពិធីផ្លាស់ប្តូរវេនចាំទ្វារ សកម្មភាពដើរល្បាត ក្នុងអតីតព្រះបរមរាជវាំង ពិធីបុណ្យច្រៀង រាំ អបអរពិធីចូលឆ្នាំថ្មីប្រពៃណីជូនថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រយានី និងស្នំរស់ក្នុងរាជកាលង្វៀន (Nguyễn)...
តាម លោកបណ្ឌិត ផានថាញហាយ (Phan Thanh Hai) នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង៖ នៅសម័យកាលង្វៀន (Nguyen) បណ្តាពិធីការមុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី បានធ្វើឡើងយ៉ាងអធឹកអធមនិងហ្មត់ចត់ ដែលខុសនឹងពិធីការនានារបស់បងប្អូនប្រជាពលរដ្ឋ ថែមទាំងមានបណ្តាពិធីការបានប្រព្រឹត្តទៅ ក្រោមព្រះអធិបតីរបស់ព្រះមហាក្សត្រ ផងដែរ។
អត្ថបទ រូបថត៖ ថាញហ័រ (Thanh Hoa)
បកប្រែដោយ ង្វៀនយ៉ាង (Nguyen Giang)