ព័ត៌មាន

ពានរង្វាន់សារព័ត៌មានញញួរ កណ្ដៀវមាស៖ មានគំនិតច្នៃប្រឌិតជាច្រើន ដែលបាននិពន្ធអំពីប្រធានបទកសាងបក្ស

គណៈមេប្រយោគនៃពានរង្វាន់ញញួរ កណ្ដៀវមាសជ្រើសរើសបានវណ្ណកម្មឆ្នើមបំផុតចំនួន ៦៧ ដើម្បីប្រគល់ពាន់រង្វាន់។

ពិធីប្រគល់ពានរង្វាន់ញញួរកណ្ដៀវមាស (ប្រភព៖ Vietnam+)

ពានរង្វាន់ញញួរ កណ្ដៀវមាសទូទាំងប្រទេសស្ដីពីការកសាងបក្ស ដែលមានឈ្មោះថា ញញួរកណ្ដៀវមាសលើកទី ៦ ឆ្នាំ ២០២១ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក  Ngo Minh Tuan អគ្គនិពន្ធនាយកទស្សនាវដ្តីកសាងបក្ស ដែលជាស្ថាប័នអចិន្ត្រៃយ៍នៃពានរង្វាន់សារព័ត៌មានជាតិស្ដីពីការកសាងបក្សបានអះអាងថា៖ “វណ្ណកម្មសារព័ត៌មាន ដែលបានចូលរួមពានរង្វាន់ញញួរ កណ្ដៀវមាសបានជួយផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន និងប្រជាជនឲ្យយល់ដឹងថែមទៀតអំពីការងារកសាងបក្ស ហើយបង្កើតការស្រុះចិត្តគំនិតគ្នា។ លើលពីនេះទៅទៀត នេះគឺជាបណ្តាញសិក្សាយ៉ាងល្អប្រសើរសម្រាប់គណៈកម្មាធិការ និងអាជ្ញាធរពីមជ្ឈឹម ដល់មូលដ្ឋាន ដើម្បីផ្ទៀងស្ដាប់បំណងប្រាថ្នារបស់ប្រជាជន។ តាមនោះ រកឃើញបញ្ហានៅកក់ស្ទះ ដើម្បីធ្វើវិសោធនកម្ម និងបំពេញគោលនយោបាយឲ្យទាន់ពេលវេលា។ តាមរយៈពានរង្វាន់ញញួរកណ្ដៀវមាសបានបំផុសបរិយាកាសនិពន្ធវណ្ណកម្មស្ដីការកសាងបក្សយ៉ាងខ្លៀវក្លាផងដែរ”។
 

នាបច្ចុប្បន្ននេះ គណៈមេប្រយោគនៃពានរង្វាន់ញញួរ កណ្ដៀវមាសជ្រើសរើសបានវណ្ណកម្មឆ្នើមបំផុតចំនួន ៦៧ ដើម្បីប្រគល់ពាន់រង្វាន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top