ព័ត៌មាន

ពានរង្វាន់ជាតិអំពីព័ត៌មានកិច្ចការបរទេសជួយសហគមន៍ពិភពលោកយល់ដឹងច្បាស់ពីគោលការណ៍ណែនាំ គោលមាគ៌ា គោលនយោបាយច្បាប់របស់វៀតណាម

នាពេលខាងមុខ ការងារព័ត៌មានកិច្ចការបរទេសត្រូវកែទម្រង់ឡើងវិញឲ្យបានខ្លាំងក្លា បន្តប្រមូលផ្តុំការរួមផ្សំនៃប្រព័ន្ធនយោបាយទាំងមូល រួមផ្សំកម្លាំងរបស់ប្រទេសជាតិជាមួយកម្លាំងនៃសម័យកាល រួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុ កសាង និងការពារមាតុ ប្រទេស។

ទិដ្ឋភាពប្រគល់រង្វាន់លេខ ១ ជូនចំពោះស្នាដៃល្អៗ


អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ជាតិអំពីព័ត៌មានកិច្ចការបរទេសលើកទី ៧ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា នៅសាលមហោស្រពទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ព័ត៌មានកិច្ចការបរទេសមានតួនាទីសំខាន់ណាស់ ធ្វើឲ្យសហគមន៍ពិភពលោកយល់ច្បាស់អំពីគោលការណ៍ណែនាំ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ នាពេលខាងមុខ ការងារព័ត៌មានកិច្ចការបរទេសត្រូវកែទម្រង់ឡើងវិញឲ្យបានខ្លាំងក្លា បន្តប្រមូលផ្តុំការរួមផ្សំនៃប្រព័ន្ធនយោបាយទាំងមូល រួមផ្សំកម្លាំងរបស់ប្រទេសជាតិជាមួយកម្លាំងនៃសម័យកាល រួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុ កសាង និងការពារមាតុប្រទេស៖

“ព័ត៌មានកិច្ចការបរទេសចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការងារព័ត៌មានកិច្ចការបរទេស ផ្សាភ្ជាប់ជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បង្កើនការណែនាំអំពីប្រទេសជាតិនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក និង នាំពិភពលោកខិតមកជិតវៀតណាមជាង ព្រមទាំងផ្លាស់ប្តូរថ្មីការងារព័ត៌មានកិច្ចការបរទេសក្នុងទិសដៅសកម្ម វិជ្ជមាន ខ្លាំងក្លា វិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ ទន្ទឹមជាមួយគ្នានោះ ស្តាប់និងបើកទូលាយក្នុងការទទួលព័ត៌មាន និងផ្សព្វផ្សាយ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់គុណភាពកម្មាភិបាល ប្រមូលផ្តុំកម្លាំងនៃសាមគ្គីភាព ការគាំទ្រ និងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល”។

ក្នុងពិធីប្រគល់រង្វាន់នេះ គណៈកម្មាធិការរៀបចំបានប្រគល់ជូននូវស្នាដៃ ឆ្នើមចំនួន ១០២ រួមមាន រង្វាន់ពិសេស ០១, រង្វាន់លេខ ១ ចំនួន ១០, រង្វាន់លេខ ២ ចំនួន ១៩, រង្វាន់លេខ ៣ ចំនួន ២៩ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៤៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top