ព័ត៌មាន

ពានរង្វាន់ Kovalevskaia ឆ្នាំ២០១៧ លើកតម្កើងអ្នកវិទ្យាសាស្ត្រស្រីចំនួន២រូប


 ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី ៦ ខែមិនា  ឆ្នាំ២០១៨ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ​២០១៧​ និងជំនួបប្រាស្រ័យរវាងក្រុម អ្នកវិទ្យាសាស្ត្រស្រីជាមួយបណ្ដានិស្សិតស្រី។ ពានរង្វាន់ Kovalevskaia ឆ្នាំ​២០១៧​ ត្រូវបានប្រគល់ជូនអ្នកវិទ្យាសាស្ត្រស្រីចំនួន២រូប រួមមានសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Tran Van Khanh នាយិការងមជ្ឈមណ្ឌលស្រាវជ្រាវ Gene – Protein មហាវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងសាស្ត្រាចារ្យ​រង​បណ្ឌិត​ Dinh Thi Bich Lan គ្រូបង្រៀនជាន់ខ្ពស់នៃវិទ្យាស្ថានជីវបច្ចេកវិទ្យាមហាវិទ្យាល័យ Hue។ ពានរង្វាន់នេះគឺសំដៅលើកតម្កើងស្ត្រីនានា ដែលមានស្នាដៃល្អ មានការផ្ដើមគំនិតច្នៃប្រឌិត និងមានឥទ្ធិពលវិជ្ជមានចំ​ពោះ​សហគមន៍​។ សាស្ត្រាចារ្យរងបណ្ឌិត Dinh Thi Bich Lan បានចែករំលែកនៅពេលទទួលបានពានរង្វាន់ឆ្នាំនេះយ៉ាងដូច្នេះថា៖

“ទន្ទឹមនឹងកិត្តិយសនិងមោទនភាព នាងខ្ញុំត្រូវបានផ្ដល់បន្ថែមកម្លាំងនិងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តអនុវត្តន៍​ការងារស្រាវជ្រាវ បញ្ជូនការជក់ចិត្តយ៉ាងក្រៃពេកទៅឲ្យជំនាន់វ័យក្មេង ដើម្បីប្រទេសជាតិមានគំរូឆ្នើមកាន់​តែច្រើន”៕

តាម VOV5 -វិទ្យសម្លេងវៀតណាម


top