ព័ត៌មាន

ពន្លឿន​ការ​តភ្ជាប់​ជើងហោះហើរត្រង់ រវាងទីក្រុង Da Nang និងកម្ពុជា

ទីក្រុង Da Nang មានបំណងចង់ឱ្យព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម យកចិត្តទុកដាក់ និងគាំទ្រក្នុងការតភ្ជាប់ និងពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Da Nang មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ការធ្វើដំណើរ។
 

ទដិ្ឋភាពនៃជំនួបនេះ។


នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ក្នុងជំនួបជាមួយលោកជំទាវមាន​ សំអាន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុង Da Nang លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang លោក Luong Nguyen Minh Triet បានអះអាងថា ទីក្រុងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននិងដៃគូនានានៅកម្ពុជា។ នាបច្ចុប្បន្ន ទីក្រុង Da Nang បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តបាត់ដំបង (ឆ្នាំ ២០១២) ហើយភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ និងអនុវត្តកម្មវិធីសហប្រតិបត្តិការដ៏មានអត្ថន័យជាច្រើន។ ក្នុងនោះ ជើងហោះហើរត្រង់ Da Nang - សៀមរាប ដែលបានដំណើរការមុនឆ្នាំ ២០២០ បានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូកម្ពុជាលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ បច្ចុប្បន្ន ទីក្រុងបានដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិចំនួន ៧។ ដូច្នេះ ទីក្រុងមានបំណងចង់ឱ្យព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម យកចិត្តទុកដាក់ និងគាំទ្រក្នុងការតភ្ជាប់ និងពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Da Nang មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ការធ្វើដំណើរជាដើម។

លោកជំទាវ មាន​ សំអាង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានបើកទ្វារឡើងវិញយ៉ាងពេញលេញនៅចុងឆ្នាំ ២០២១ កំពុងងើបឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ច; ហើយបានឯកភាព គាំទ្រដល់ការដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងទីក្រុង Da Nang និងខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរ៕


top