ក្រុមអ្នកជំនាញអាមេរិកនិងវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពទីផ្សារស្បែកជើងអាមេរិកនិងវាយតម្លៃលើផល ប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាត COVID – 19 ចំពោះទីផ្សារក៏ដូចជានិន្នាការអភិវឌ្ឍន៍នៃទីផ្សារនាពេលខាងមុខ។
![](https://imagevietnam.vnanet.vn/Upload/2020/5/29/290520201542565343xuctienhoptacthuongmaiviet-mygiaidoanhaucovid-19_odam.jpg) |
ការនាំចេញស្បែកជើងទៅអាមេរិកនៅត្រីមាសទី ១ ឆ្នាំ ២០២០ នៅតែមានកំណើនវិជ្ជមាន (រូបថត៖ vtv.vn) |
កិច្ចប្រជុំដោះដូរពាណិជ្ជកម្មតាមរយៈប្រព័ន្ធវីដេអូ ស្ដីអំពីការពន្លឿនពាណិជ្ជកម្មស្បែកជើងវៀតណាម - អាមេរិកក្រោយ COVID – 19 ត្រូវបានស្ថាប័ន មានសមត្ថកិច្ចរបស់វៀត ណាម និងអាមេរិករៀបចំឡើងកាល ពីថ្ងៃទី ២៧ ខែឧសភាសំដៅជួយឧបត្ថម្ភសហគ្រាសស្បែកជើងវៀតណាម ស្វែងយល់ពីស្ថានភាព និន្នាការនិងឱកាសទីផ្សារ រួមទាំងជំរុញការនាំចេញស្បែកជើងទៅកាន់ ទីផ្សារអាមេរិក សម្រាប់ដំណាក់កាលទាំងក្នុងស្ថានភាពជំងឺនិងក្រោយជំងឺរាតត្បាត COVID – 19 ផង។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញអាមេរិកនិងវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពទីផ្សារស្បែកជើងអាមេរិកនិងវាយតម្លៃអំពីផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាត COVID – 19 ទៅលើទីផ្សារ ក៏ដូចជានិន្នាការអភិវឌ្ឍន៍នៃទីផ្សារនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម