គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន (Tiến Lực/TTXVN)
(VOV)
នាល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Osaka ប្រទេសជប៉ុនបានប្ររព្ធឡើងសន្និសីស្ដីអំពីការពន្លឿនវិនិយោគនិងទេសចរណ៍នៅទីក្រុងហូជីមីញនៅ Osaka ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានបំណងអញ្ជើញសហគ្រាសជប៉ុនបន្តបណ្ដាក់ទុននៅនៅទីក្រុងហូជីមិញក្នុងវិស័យសំខាន់ទាំងបីគឺកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទ្រង់ទ្រាយធំ និងទំនើប សុខាភិបាល និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។
នៅក្នុងសន្និសីទនេះ សហគ្រាសនៃប្រទេសទាំងពីរបានពិភាក្សាសំដៅសហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនោះ អង្គប្រជុំបានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចនិងគោលនយោបាយ ទាក់ទាញការវិនិយោគបរទេសនៅទីក្រុងហូជីមិញ និងឧទ្ទេសនាមអំពីសក្តានុភាពទេសចរណ៍របស់ទីក្រុង ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម