ព័ត៌មាន

ពន្លឿនការផលិតឧបករណ៍បរិក្ខាពេទ្យនិងម៉ាស៊ីន​ជំនួយដង្ហើម​ក៏ដូចជាដាក់ចេញ​ផែនការកសាង​មន្ទីរពេទ្យបណ្តោះអាសន្ន​


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)
 

ក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាល ស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កាល​ពីថ្ងៃ​ទី៣ មេសា លោកនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យគណៈកម្មការជាតិទទួលបន្ទុកការងារនេះ បង្កើត​សេណា​រីយ៉ូមួយ ចំពោះករណីនីមួយៗ ដែលជំងឺរាតត្បាតរីករាលដាល ជាពិសេស​កុំឲ្យធ្លាក់​ក្នុងស្ថាន​ភាព​អសកម្ម​ណាមួយ​ឡើយ។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម​បាន​សំណូម​ពរ​ឲ្យក្រសួង​សុខាភិបាល​ជំរុញឲ្យ​លឿន​ថែម​ទៀត​នូវ​ដំណើរ​ការ​ហ្វឹក​ហ្វឺន​អំពីការព្យាបាល និងត្រៀមរៀបចំមន្ទីរពេទ្យបណ្ដោះអាសន្ន ក៏ដូចជាជំរុញការផលិតសម្ភារៈបរិក្ខាពេទ្យ ក្នុងនោះ​មានម៉ាស៊ីនជំនួយការដកដង្ហើមប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ នៅកិច្ចប្រជុំ គណៈ​អចិន្រ្តៃយ៍​រដ្ឋាភិបាលស្តីពពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កាលពីថ្ងៃទី៣ មេសា លោក​​នាយករដ្ឋមន្រ្តីបានសំណូមពរឲ្យគណៈកម្មការជាតិទទួលបន្ទុកការងារនេះ កសាង​សេណារីយ៉ូ​ចំពោះ​ករណី​នីមួយៗ​ ដែលជំងឺរាតត្បាតរីករាលដាល ជាពិសេស កុំឲ្យធ្លាក់ក្នុងស្ថាមភាពអសកម្មណាមួយឡើត។ ទន្ទឹមនឹង​នោះ ​ក្រសួងសុខាភិបាល សហការជាមួយក្រសួងការពារប្រទេស ក្រសួ​ងសំណង់និងស្ថាប័ន តំ​បន់ទាក់​ទិន​នានា​ រៀបចំផែន​ការកសាងមន្ទីរពេទ្យបណ្ដោះអាសន្នសម្រាប់ករណីបន្ទា​ន់ផង​ដែរ៕ 
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

 


top