ភ្ញៀវទេសចរតម្រង់ជួរដើម្បីទទួលទានហ្វើ នៅស្តង់ We love Pho។ (រូបថត៖ VNA)
នាថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងឡាអេ (ហូឡង់) ពិធីបុណ្យស្ថានទូតត្រូវបាន ប្រារព្ធធ្វើឡើងដោយទាក់ទាញមនុស្សរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក។ នេះជាលើកទី១៣ហើយដែលព្រឹត្តិការណ៍នេះបានប្រារព្ធឡើង ដោយមានការចូលរួមពីស្ថានទូតជិត៥០ប្រទេស។
នៅទីនេះ ភ្ញៀវបានទស្សនាការសម្តែង អាវផាយ រីករាយជាមួយបទចម្រៀង ប្រជាប្រិយ ម្ហូបអាហារវៀតណាមដូចជា ហ្វើ ណែមចៀន ណែមគួង និងកាហ្វេវៀតណាម។ តាមរយៈវប្បធម៌ និងម្ហូបអាហារ វៀតណាមបានដំណាលរឿងរ៉ាវអំពីប្រជាជាតិដ៏អង់អាចក្លាហាននិងកំពុងឈានទៅមុខ។ នោះគឺជារឿងរ៉ាវរបស់ប្រទេសវៀតណាមដែលធ្វើសមាហរណកម្ម តែមិនរលាយនោះទេ ដោយរក្សាឫសគល់របស់ខ្លួនជានិច្ច ខណៈដែលបោះជំហានប្រកបដោយទំនុកចិត្តលើមាគ៌ាសកលភាវូប នីយកម្ម៕