ព្រឹត្តិការណ៍នេះទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើន ជាពិសេសយុវជនចូលរួម។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ក្បួនដង្ហែធ្វើដំណើរឆ្លងកាត់ទីតាំងនានា នៅកណ្តាលទីក្រុងជាបន្តបន្ទាប់។ នៅអាសយដ្ឋានឈប់សម្រាប់នីមួយៗ ភ្ញៀវទេសចរមានពេលវេលា ដើម្បីសង្កេតមើលសម្លៀកបំពាក់ឱ្យបានច្បាស់ ថតរូបអនុស្សាវរីយ៍ ឬកត់ត្រាឯកសារ។ អ្នកដឹកនាំក្បួន បានពន្យល់ដោយផ្ទាល់ អំពីតួអង្គដែល "តួសម្តែង" បានតាក់តែង ណែនាំពីប្រភពដើម កាលបរិច្ឆេទ លក្ខណៈសម្គាល់ ក៏ដូចជាភាពខុសគ្នា រវាងសម្លៀកបំពាក់ នៃសម័យកាលនីមួយៗ និងគ្រឿងបន្លាស់ដែលភ្ជាប់មកជាមួយ។ តាមរយៈនោះ សាធារណជន មិនត្រឹមតែបានគយគន់សម្រស់ នៃសម្លៀកបំពាក់បុរាណប៉ុណ្ណោះទេ ថែមទាំងយល់បន្ថែមអំពីជម្រៅនៃវប្បធម៌ និងប្រវត្តិសាស្ត្រ នៅពីក្រោយសម្លៀកបំពាក់នីមួយៗ បង្កើតបានជាប្រសិទ្ធភាពផ្សព្វផ្សាយយ៉ាងរស់រវើក និងគួរឱ្យចាប់អារម្មណ៍។
ការដង្ហែក្បួន“បាច់វៀតរុងរឿង” ឆ្លងកាត់ទីតាំងល្បីៗជាច្រើននៅក្នុងបរិវេណបៃតងនៃសួនសត្វ ថាវកឹមវៀន សាយហ្គន។ រូបថត៖ ផ្តល់ដោយសួនសត្វ ថាវកឹមវៀន សាយហ្គន
ប្រជាជន និងភ្ញៀវទេសចរចូលរួមក្នុងពិធីថ្វាយដង្វាយដល់ស្តេច ហ៊ុង ក្នុងឱកាសពិធីបូជាស្តេច ហ៊ុង ដែលប្រព្រឹត្តទៅនៅវិហារស្ដេច ហ៊ុង ខាងក្នុងបរិវេណសួនសត្វ
ថាវកឹមវៀន ។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
មួក សម្លៀកបំពាក់ និងសម្ភារៈនៃរបាំព្រះបរមរាជវាំងហ្វេ (Hue) ជាសម្លៀកបំពាក់សម្រាប់អ្នករាំរបាំក្នុងពិធីសាសនា។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ពិធីបុណ្យ ប្រព្រឹត្តទៅចំពេលដែលប្រទេសទាំងមូល កំពុងឆ្ពោះទៅរកថ្ងៃបូជាស្តេច ហ៊ុង ដូច្នេះហើយ នៅតំបន់វិហាររំលឹកគុណស្ដេច ហ៊ុង ក្នុងបរិវេណសួនសត្វ ថាវកឹមវៀន ក្បួនព្យុហយាត្រា បានបង្ហាញឡើងវិញនូវពិធីសាសនា និងការថ្វាយដង្វាយដល់បិតាជាតិ។ ទន្ទឹមនឹងនោះ ពិធីប្រពៃណីជាច្រើនរបស់ជនជាតិវៀតណាម ក៏ត្រូវបានណែនាំដល់សាធារណជនផងដែរ ដូចជារបាំស្រមោលស្បែងធំ - ទម្រង់សិល្បៈប្រជាប្រិយ នៅភាគខាងត្បូង ដែលមានប្រវត្តិជាង ៣០០ឆ្នាំ។ ពិធីបុណ្យប្រមូលផ្តុំរស្មីស័ក្តិសិទ្ធិ ដែលបង្ហាញឡើងវិញនូវពិធីព្រះរាជក្រឹត្យតែងតាំង នៅក្នុងពិធីបុណ្យគីអៀន នៃភូមិនៅភាគខាងត្បូង រួមជាមួយនឹងការតាំងពិពណ៌គោម អាវក្រោះ អាវុធវៀតណាម ក្នុងសម័យសក្តិភូមិ គំរូតួអង្គប្រវត្តិសាស្ត្រវៀតណាម។ល។
លើសពីនេះ សកម្មភាពណែនាំសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ និងម្ហូបប្រជាប្រិយពិសេសៗ ក៏បានរួមចំណែកបង្កើតបរិយាកាសពិធីបុណ្យឱ្យមានភាពរស់រវើក ចម្រុះ និងពោរពេញដោយបទពិសោធន៍សម្រាប់ភ្ញៀវទេសចរផងដែរ។
របាំស្រមោលស្បែកធំ – ទម្រង់សិល្បៈប្រជាប្រិយនៅភាគខាងត្បូង ដែលមានប្រវត្តិជាង ៣០០ឆ្នាំ។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
លោក ង្វៀន ថាញ់ញឹត (Nguyen Thanh Nhut) នាយករងសួនសត្វ ថាវកឹមវៀន សាយហ្គន បានមានប្រសាសន៍ថា ពិធីបុណ្យពណ៌វប្បធម៌លើកទី២ ត្រូវបានរៀបចំឡើង ដោយមានបំណងនាំយកបទពិសោធន៍ថ្មីៗ និងគួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរនៅពេលមកកាន់ទីក្រុងហូជីមិញនិយាយរួម ជាពិសេសគឺសួនសត្វ ថាវកឹមវៀនសាយហ្គន (Thao Cam Vien Sai Gon)។
ប្រជាជនសូត្រធម៌ និងធ្វើពិធីនៅខាងក្នុងវិហារស្តេច ហ៊ុង ក្នុងឱកាសទិវាបិតាជាតិ ស្តេចហ៊ុង (ទី១០ ខែទី៣ តាមច័ន្ទគតិ)។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ដង្វាយថ្វាយស្ដេច ហ៊ុង ក្នុងឱកាសទិវាបិតាជាតិ ស្តេចហ៊ុង (ទី១០ ខែទី៣ តាមច័ន្ទគតិ)។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម