ព័ត៌មាន

ពង្រឹង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងតួកមេនីស្ថាន

ក្នុងឱកាសរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - តួកមេនីស្ថាន (១៩៩២ - ២០២២) នាព្រឹកថ្ងៃទី ២៩ ខែមិថុនា សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយក្រសួងការបរទេសតួកមេនីស្ថាន សហព័ន្ធអ្នកឧស្សាហកម្មនិងសហគ្រាសតួកមេនីស្ថាន ដើម្បីរៀបចំវេទិកាធុរកិច្ចវៀតណាម-តួកមេនីស្ថាន។
  រូបថត៖ qdnd.vn  

យោងតាមទិន្នន័យដែលផ្នែកគយវៀតណាមបានប្រកាសនៅក្នុងវេទិកានោះ សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងតួកមេនីស្ថាន ក្នុងឆ្នាំ២០២១សម្រេចបាន ០,៥៦ លានដុល្លារអាមេរិក។ យោងតាមលោក Bui Trung Nghia អនុប្រធាន VCCI បានចាត់ទុកថា តួរលេខនេះមិនទាន់សមស្របទៅនឹងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្មនោះឡើយ។

“ប្រទេសតួកមេនីស្ថានគឺជាប្រទេសសម្បូរទៅដោយឧស្ម័នធម្មជាតិ ដែលមានប្រៀបខ្លាំងខាងដាំដុះដំណាំកប្បាសធម្មជាតិ និងផលិតកំរាលព្រំគ្រប់ប្រភេទ។ ខណៈដែលវៀតណាមមានផលិតផលឧស្សាហកម្មជាច្រើនដូចជាទូរស័ព្ទ កុំព្យូទ័រ គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ឧបករណ៍ និងសំភារៈនៃផលិតផលប្រើប្រាស់ តម្បាញកាត់ដេរ ស្បែកជើង គ្រឿងឈើ ក៏ដូចជាផលិតផលកសិកម្មនាំចេញជាដើម។ បច្ចុប្បន្ន ផលិតផលនាំចេញរបស់វៀតណាមអាចឆ្លើយតបបានតាមតម្រូវការនាំចូលរបស់តួកមេនីស្ថានហើយ។”

រីឯភាគីតួកមេនីស្ថាន លោក Vepa Hajiyev អនុរដ្ឋមន្ត្រីការបរទេសបានស្នើឲ្យភាគីទាំងពីរ បង្កើតទម្រង់សហប្រតិបតិ្តការពហុវិស័យ និងពហុកម្រិតដូចជាផលិតទំនិញឧស្សាហកម្ម កសិកម្ម សេវាកម្ម និងវិស័យផ្សេងៗទៀត៕


top