ព័ត៌មាន

ពង្រឹងសមត្ថភាពតាមដាន ត្រួតពិនិត្យ ការព្យាករណ៍និងការព្រមានអំពីគ្រោះធម្មជាតិ

ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានស្នើថា ក្នុងការងារបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិចាំបាច់ត្រូវបន្តការផ្លាស់ប្តូរថ្មី និងលើកកំពស់សមត្ថភាពតាមដាន ត្រួតពិនិត្យ ព្យាករណ៍ និងព្រមានគ្រោះមហន្តរាយ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី គុណភាពនៃការព្យាករណ៍គឺជាកត្តាសម្រេចចិត្ត និងជាមូលដ្ឋានសម្រាប់ដឹកនាំការឆ្លើយតបគ្រោះមហន្តរាយទាន់ពេលវេលា ពីចម្ងាយនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។
  ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)  

នាព្រឹកថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ ប្រធានគណៈកម្មាធិការជាតិទប់ទល់គ្រោះមហន្តរាយធម្មជាតិនិងស្វែងរកជួយសង្គ្រោះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ជាតិ ស្តីពីការងារបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ និងការស្វែងរក ជួយសង្គ្រោះក្នុងឆ្នាំ ២០២២។ យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំ នៅឆ្នាំ ២០២១ វៀតណាមកើតមានខ្យល់ព្យុះនិងព្យុះត្រូពិច ចំនួន ១២លើក; ផ្គរលាន់, ខ្យល់កួច, ភ្លៀងធ្លាក់ខ្លាំងចំនួន ៣២៦; ទឹកជំនន់ ការរអិលបាក់ដី ចំនួន ១៧០; ការរញ្ជួយដីចំនួន ១៣៩។ គ្រោះធម្មជាតិកាលពីឆ្នាំមុន បានបណ្តាលឲ្យមនុស្ស ១០៨ នាក់ត្រូវស្លាប់និងបាត់ខ្លួន;  ៩៥នាក់រងរបួស និងខាតបង់សេដ្ឋកិច្ចជាង ៥ពាន់ ២០០ពាន់លានដុង។ យោងតាមការវាយតម្លៃ ឆ្នាំនេះទំនងជាមានព្យុះខ្លាំងខុសពីធម្មតា ជាមួយនឹងព្យុះប្រហែល ១០-១២ លើក និងព្យុះត្រូពិចដែលដំណើរការនៅសមុទ្រខាងកើត។ ភ្លៀងធ្លាក់ក្នុងឆ្នាំនេះ មាននិន្នាការកើនឡើងទូទាំងប្រទេស ហើយមានលទ្ធភាពខ្ពស់នៃការកើតមានឡើងបាតុភូមិភ្លៀងជ្រុលនិយម។

ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានស្នើថា ក្នុងការងារបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិចាំបាច់ត្រូវបន្តការផ្លាស់ប្តូរថ្មី និងលើកកំពស់សមត្ថភាពតាមដាន ត្រួតពិនិត្យ ព្យាករណ៍ និងព្រមានគ្រោះមហន្តរាយ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី គុណភាពនៃការព្យាករណ៍គឺជាកត្តាសម្រេចចិត្ត និងជាមូលដ្ឋានសម្រាប់ដឹកនាំការឆ្លើយតបគ្រោះមហន្តរាយទាន់ពេលវេលា ពីចម្ងាយនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកំណត់ថាជាអាទិភាពកំពូលក្នុងការបង្កើតវិធីសាស្រ្តនិងការអនុវត្ត ផ្តល់អាទិភាពដល់ធនធានរដ្ឋ មានយន្តការលើកទឹកចិត្តដល់ការកៀរគរធនធានសង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដោយមានបាវចនានៃការបង្ការជាគោល  ដឹកនាំពីដើម ពីចម្ងាយ ត្រូវអនុវត្តន៍ជាបន្ទាន់នូវការតាមដាននិងត្រួតពិនិត្យវិធានការនិងផែនការបង្ការនិងទប់ស្កាត់គ្រោះធម្មជាតិនៅទូទាំងប្រទេស៕


top