ព័ត៌មាន

ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានារវាងវៀតណាមនិងសហភាពអឺរ៉ុប

ភាគីទាំងពីរបានឯកភាពបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ អាទិភាពនានាដូចជា ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តនភាព កសិកម្ម សន្តិសុខ - ការពារជាតិ ជាដើម។
  ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ធ្វើជាសហ ប្រធានកិច្ចប្រជុំលើកទី ២ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយវៀតណាម-EU។ (រូបថត៖ ក្រសួងការបរទេស)  

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet និងលោកស្រី Paola Pampaloni អនុប្រធាននាយកដ្ឋានទទួល បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃទីភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប (EEAS) បានធ្វើជាសហ ប្រធានកិច្ចប្រជុំលើកទី ២ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយនៅក្នុង ក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាព អឺរ៉ុប (PCA) ក្នុងទម្រង់អន់ឡាញ។

ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនង វៀតណាម-សហភាពអឺរ៉ុបនាពេល កន្លងមក មានការអភិវឌ្ឍជាវិជ្ជមាន ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ដែលត្រូវបានបង្ហាញតាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ចជាន់ខ្ពស់ កំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដែលគណៈកម្មាការអឺរ៉ុប (EC) និងរដ្ឋា ភិបាលនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួយឧបត្ថម្ភដោយទាន់ពេល វេលានូវវ៉ាក់សាំងបង្ការកូវីដ-១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនសម្រាប់វៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ អាទិភាពនានាដូចជា ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តនភាព កសិកម្ម សន្តិសុខ - ការពារជាតិ ជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ក៏ដូចជាការចែករំលែកព័ត៌មាន និងទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលមាន ការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕


top