ចំណុចសំខាន់ៗ

ពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឡាវ

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thonglou Sisoulith និងភរិយានិងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋនៃប្រទេសឡាវទៅកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងភរិយា លោកប្រធានរដ្ឋ ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) និងភរិយា ក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២៨-២៩ ខែមិថុនា) គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងវៀតណាម - ឡាវ។

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងបង្អស់របស់សមមិត្ត Thongloun Sisoulith ក្នុងតំណែងជាអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ២០២១-២០២៦ ។

ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការអះអាងនូវគោលនយោបាយការទូតមិនប្រែប្រួលជានិច្ចរបស់ប្រទេសទាំងពីរ ជាពិសេសផ្តោតសំខាន់លើការថែរក្សានិងអភិវឌ្ឍន៍ឥតឈប់ឈរនូវចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង​វៀតណាម-ឡាវ និងឡាវ - វៀតណាម។


ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម នៅវិមានប្រធានរដ្ឋ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ ។ រូបថត៖ ថុងញ៉ឹត / VNA


ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ស្តាប់តន្ត្រីយោធានៃបទភ្លេងជាតិនៃប្រទេសទាំងពីរ។ រូបថត៖ ឡាំខាញ / VNA


ប្រជាជននៅរដ្ឋធានីហាណូយបានស្វាគមន៍ អគ្គលេខាធិការបក្សប្រធានរដ្ឋឡាវ លោក Thongloun Sisoulith  ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ឡាំខាញ / VNA

អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ បានប្រារព្ធយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ ស្របតាមពិធីដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ ។ ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នេះ។ អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith  បានជួបពិភាក្សាការងារនិងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ។
 

រួមសុខរួមទុក្ខក្នុងដំណើរប្រវត្តិសាស្ត្រ
 

ក្នុងនាមជាប្រទេសជិតខាងដែលមានភ្នំនិងទន្លេជាប់គ្នា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនិងពង្រឹងក្នុងប្រវត្តិសាស្ត្រនៃការកសាងនិងការពារជាតិរាប់ពាន់ឆ្នាំ។

ជាពិសេស ក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងប្រពៃណីល្អប្រសើរនិងការផ្សាភ្ជាប់ដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវបានចាក់គ្រឹះស្ថានដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Suphanouvong ហើយបានពូនជ្រុំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់បន្តបន្ទាប់នៃរដ្ឋទាំង ២ បក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទេរបស់ប្រជាជនទាំងសងខាងនិងជាច្បាប់រួមមួយនៃការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរលើពិភពលោកដែលជាមាគ៌ានៃការអភិវឌ្ឍប្រទេសជឿនលឿន ប្រជាជនមានជីវភាពសុខសាន្តនិងសុភមង្គល។

ក្នុងកំឡុងពេលតស៊ូ ដើម្បីរំដោះប្រទេសជាតិ ជនជាតិទាំងពីរបានក្រោកឈរឡើង កៀកស្មាជាមួយគ្នា ថែមទាំងការរួមសុខរួមទុក្ខ សូម្បីតែលះបង់អាយុជីវិត ដើម្បីឈានទៅរកជ័យជំនះចុងក្រោយជាមួយគ្នា។

 


នាព្រឹកថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្វាគមន៍និងជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។នៅក្នុងរូបថត៖ អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។ រូបថត៖ភឿងហ័រ / VNA


អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងនៅក្នុងជំនួបនេះ។ រូបថត៖ភឿងហ័រ / VNA


នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ទ្រីយុង / VNA


ពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមនិងក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ។ រូបថត៖ ទ្រីយុង / VNA 


ពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្មយានយន្តរវាងក្រុមហ៊ុន Vinfats នៅក្នុងទីផ្សារឡាវ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតធ្វើអាជីវកម្ម និងសេវាកម្ម Vinfast  និង ក្រុមហ៊ុន Phong Xap Tha vi គុ្រប ។ រូបថត៖ ទ្រីយុង / VNA


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីស្នាក់ការ គណៈកម្មាធិការមជ្ឈិមបក្សទាំងពីរ ក្នុងដំណាក់កាល ២០២១-២០២៥ ។ រូបថត៖ ទ្រីយុង / VNA
 

ប្រជាជនវៀតណាមចងចាំជានិច្ចនូវសេចក្តីស្រឡាញ់របស់ប្រជាជនឡាវ នៅពេលពួកគេចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ចាកចេញពីវាលស្រែចម្ការរបស់ខ្លួន ហើយបានចូលទៅក្នុងព្រៃយ៉ាងជ្រៅដូច្នេះផ្លូវហូជីមិញភាគខាងលិចនៃជួរទ្រឿងសឺនបានលាតសន្ធឹងឆ្លងកាត់ខេត្តចំនួន ៧ ចាប់ពីភាគកណ្តាលទៅភាគខាងត្បូងប្រទេសឡាវ។ ទំនិញរាប់លានតោន ពីខាងជើងបានដឹកតាមក្បួនរថយន្ត និងបានលីដោយយុវជនស្ម័គ្រចិត្តវ័យទៅកាន់ភាគខាងត្បូង ដើម្បីបម្រើនៅសមរភូមិ។

មិនត្រឹមតែចូលរួមវិភាគទានយ៉ាងធំធេងក្នុងភាពជោគជ័យ នៅរដូវផ្ការីកឆ្នាំ ១៩៧៥ បង្រួបបង្រួមប្រទេសរបស់ប្រជាជនវៀតណាមផ្លូវ ខាងលិចភ្នំទ្រឿងសើន (Truong Son) ក៏បានជួយបដិវត្តឡាវឱ្យទទួលបានអំណាចយ៉ាងឆាប់រហ័សដល់ប្រជាជនដោយការបាត់បង់តិចតួចនៅថ្ងៃទី ២ ធ្នូ ១៩៧៥ ។

ឈានចូលដល់ដំណាក់កាលថ្មី រយៈពេលនៃការកសាងប្រទេសជាតិប្រកបដោយសន្តិភាពនិងការផ្លាស់ប្តូរទៅរកសង្គមនិយម ទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរពីទំនាក់ទំនងនៃសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមទៅជាទំនាក់ទំនងនៃមិត្តភាពនិងសាមគ្គីភាព កិច្ចសហប្រតិបត្តិការដ៏ពិសេសនិងគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងគណបក្សបដិវត្តប្រជាជនឡាវ។

 


នារសៀលថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាម មីញជីញ (Pham Minh Chinh) បានជួបពិភាក្សាជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ យឿងយ៉ាង / VNA


លោកនាយករដ្ឋមន្រ្តី ផាម មីញជីញ (Pham Minh Chinh) ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។
រូបថត៖ យឿងយ៉ាង / VNA



នារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នៅវិមានរដ្ឋសភាប្រធានរដ្ឋសភា លោក វឿង ឌីញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនាកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ យ័នតឹន / VNA


ប្រធានរដ្ឋសភា លោក វឿង ឌីញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។ រូបថត៖ យ័នតឹន / VNA
 

នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាម មីញជីញ (Pham Minh Chinh) បានជួបពិភាក្សាជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាម។ ក៏នារសៀលថ្ងៃទី ២៨ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក វឿង ឌីញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។  

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ។ សន្ធិសញ្ញានេះពិតជាមានសារៈសំខាន់ណាស់ដែលជាមូលដ្ឋានច្បាប់រឹងមាំសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវក្នុងដំណាក់កាលថ្មី ហើយបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់ នាពេលអនាគត។

ក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅ​មក​បន្ទាប់ពីសង្គ្រាម តាមសំណើបស់ប្រទេសឡាវ ប្រទេស​វៀតណាម​បានបន្តបញ្ជូនគណៈប្រតិភូ អ្នកជំនាញជាច្រើននាក់ ដើម្បីជួយប្រទេសឡាវក្នុងការធានាសន្តិសុខ ស្ថេរភាពជីវិត ស្តារផលិតកម្មនិងអភិវឌ្ឍសេដ្ឋកិច្ច។

 

ទំនាក់ទំនងសហប្រតិបត្តិការ ជួយនិងគាំទ្របែបនេះត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាព​ទឹកដីរបស់គ្នាទៅវិញទៅមក លើកកម្ពស់ឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯង កិច្ចសហប្រតិបត្តិការស្មើភាពនិងទទួលបានផលប្រយោជន៍ទៅវិញទៅមក។


នាល្ងាចថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នៅទីក្រុងហាណូយ អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងភរិយា ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយា បានរៀបចំពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីស្វាគមន៍ អគ្គលេខាធិការបក្សប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយានិងគណៈប្រតិភូជាន់ខ្ពស់ឡាវ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ អគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen  Phu Trong) ថ្លែងសុន្ទរកថាស្វាគមន៍។ រូបថត៖ ទ្រីយុង / VNA 


អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអញ្ជើញថ្លែងសុន្ទរកថាឆ្លើយតប។ រូបថត៖ ទ្រីយុង /VNA 


Tអគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង (Nguyen  Phu Trong) និងភរិយា ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយា រួមជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយាបានអញ្ជើញលើកកែវ ដើម្បីអបអរសាទរចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងឡាវ។ រូបថត៖ ទ្រីយុង / VNA 
 

នាល្ងាចថ្ងៃទី ២៨ មិថុនា អគ្គលេខាបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងភរិយា ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយាបានរៀបចំពិធីជប់លៀងដ៏ឱឡារិក ដើម្បីស្វាគមន៍អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយានិងគណៈប្រតិភូជាន់ខ្ពស់ឡាវ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមត្តិភាពជាផ្លូវការ នៅប្រទេសវៀតណាម។


សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី

នៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រទេសនីមួយៗនាពេលបច្ចុប្បន្ននេះប្រទេសវៀតណាមនិងឡាវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍនិងរួមគ្នាឈ្នះនូវសមិទ្ធិផលដ៏អស្ចារ្យជាច្រើនដែលមានត្ថន័យប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ច ការ​ទូត​។​

កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងឡាវក៏បានលើកកម្ពស់និងពង្រីកលើវិស័យជាច្រើនផងដែរ។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងដែលផ្អែកលើមូលដ្ឋានស៊ីជម្រៅនិងរឹងមាំ។

ទោះបីជំងឺរាតត្បាត Covid- ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់សកម្មភាពក៏ដោយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែរៀបចំជំនួបជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ជាទៀងទាត់ក្នុងទម្រង់សមស្របកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយនៅតែបន្តរឹតបន្តឹង ភាពជិតស្និទ្ធ ការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិត្រូវបានពង្រឹងនិងមានប្រសិទ្ធភាព​ខ្ពស់។


នាព្រឹកថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោកThongloun Sisoulith ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ រូបថតៈថុងណាត / VNA


ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ។ រូបថត៖ ថុងញ៉ឹត / VNA

នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចុប្បន្នវៀតណាមគឺជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនធំ ៗ ទាំងបីនៅប្រទេសឡាវ។ ដើម្បីបង្កើនការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍទៅវិញទៅមកប្រទេសទាំងពីរក៏កំពុងជំរុញគម្រោងតភ្ជាប់សេដ្ឋកិច្ចនិងដឹកជញ្ជូន ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ គម្រោងផ្លូវដែក Khammuan- វូងអាង (Vung Ang) ...

ក្នុងការដោះដូរពាណិជ្ជកម្ម ទោះបីមានការរីករាលដាលនៃជំងឺ Covid - ១៩ ក្នុង ៥ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវនៅតែកើនឡើងដល់ជាង ៥៧០ លានដុល្លារអាមេរិក កើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលដែលប្រទេសទាំងពីរបន្តផ្តល់អាទិភាព ដើម្បីគាំទ្រប្រទេសឡាវឱ្យមានធនធានមនុស្សដែលមានគុណភាពខ្ពស់ដ៏គ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអាហារូបករណ៍ដែល​វៀតណាមបានប្រគល់ដល់សិស្ស - និស្សិតកំពុងកើនឡើងហើយនៅឆ្នាំ ២០២១ ចំនួននេះបានកើនឡើងដល់ ១.២២០ នាក់។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសឡាវ ប្រទេសវៀតណាមក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសឡាវក្នុងការប្រើប្រាស់កំពង់ផែវូងអាង (Vung Ang) លេខខ១.២,៣ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសឡាវក្នុងការដឹកជញ្ជូននាំចូលនិងនាំចេញទំនិញតាមផ្លូវសមុទ្រ ហើយគាំទ្រប្រទេសឡាវក្នុងការកសាងការងារចាំបាច់ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់…

បច្ចុប្បន្ន អគាររដ្ឋសភាជាតិឡាវថ្មីដែលជានិមិត្តរូបនៃគម្រោងវៀតណាម - ឡាវត្រូវបានបញ្ចប់ជាស្ថាពរ ហើយនិងជិតប្រគល់ឱ្យប្រទេសឡាវ ក្នុងនោះបណ្តាមន្ទីរពេទ្យនានាក្នុងខេត្ត Xiengkhuang និង Huaphanh ក៏ជិតនឹងបញ្ចប់ដែរ ហើយរំពឹងថានឹងត្រូវប្រគល់ឱ្យក្នុងឆ្នាំនេះ។ ២០២១ នេះ។

ឆ្នាំ ២០២១ គឺជាឆ្នាំសំខាន់ជាពិសេសសម្រាប់ប្រទេសវៀតណាមនិងប្រទេសឡាវ នៅពេលដែលប្រទេសទាំងពីររួមគ្នារៀបចំមហាសន្និបាតបក្សដោយជោគជ័យនិងជ្រើសរើសថ្នាក់ដឹកនាំថ្មី ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកសង្គមនិយម។

នេះក៏ជាឆ្នាំនៃជំងឺរាតត្បាត Covid - ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើនដែលធ្វើឱ្យទាំងឡាវនិងវៀតណាមតានតឹងក្នុងការប្រយុទ្ធនឹងជំងឺនេះ។ ទោះយ៉ាងណា ការលំបាកជាថ្មីម្តងទៀតគ្រាន់តែបង្ហាញពីទំនាក់ទំនងពិសេសដោយផ្អែកលើស្មារតីនៃ "រួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមក" រវាងបងប្អូនឡាវ - វៀតណាម។

ទោះបីវាកំពុងប្រឈមមុខនឹងការរីករាលដាលនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid - ១៩ បណ្តាលឱ្យខូចខាតយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការរស់នៅរបស់ប្រជាជន សូម្បីតែនៅពេលដែលប្រទេសឡាវកំពុងប្រឈមនឹងរលករាតត្បាតថ្មីក៏ដោយ ក៏នៅក្នុងខែមេសា ប្រទេសវៀតណាមគឺជាប្រទេសដំបូងគេដែលបញ្ជូនអ្នកជំនាញនិងប្រគល់សម្ភារៈវេជ្ជសាស្ត្រទៅជួយប្រទេសឡាវ។

 


នៅព្រឹកថ្ងៃទី ២៩ ខែមិថុ នាឆ្នាំ ២០២១ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សនិងរដ្ឋឡាវ បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ ភឿងហ័រ/ VNA


នាព្រឹកថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ថង បានទទួលសមមិត្ត ដូវ៉ាន់ជៀន (Do Van Chien) លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម សមាគមមិត្តភាពវៀតណាម - ឡាវនិងគណៈកម្មាធិការទំនាក់ទំនងនៃសមាគមអតីតយុទ្ធជននិងអ្នកស្ម័គ្រចិត្តវៀតណាមនៅប្រទេសឡាវ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថតៈភឿងហ័រ / VNA


ការតាំងពិព័រណ៌រូបថតមានចំណងជើងថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ ដែលបានរៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមសហការជាមួយបណ្ឌិតសភាជាតិនយោបាយហូជីមិញ នៅក្នុងរូបថត៖ លោកស្រីអគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម វូវឿងត្រាង ( Vu Viet Trang) ណែនាំអំពីការតាំងពិព័រណ៍នេះជូនដល់អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ។ រូបថត៖ ថុងញ៉ឹត / VNA


ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅវៀតណាម នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនាបណ្ឌិតសភានយោបាយជាតិហូជីមិញ។ នៅក្នុងរូបថត៖ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានជួបសំណេះសំណាលជាមួយមន្រ្តី សាស្ត្រាចារ្យនិងនិស្សិតនៅបណ្ឌិតសភានយោបាយជាតិហូជីមិញ។ រូបថតៈឡាំខាញ / VNA
 

ក្រៅពីនេះ ក្រសួង ស្ថាប័ននិងតំបន់នានានៅទូទាំងប្រទេសវៀតណាមក៏បានបរិច្ចាគថវិការាប់លានដុល្លារជាសាច់ប្រាក់និងសម្ភារៈពេទ្យជូនដល់ប្រទេសឡាវ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid- ១៩ ។

រីឯប្រទេសឡាវវិញ ទោះបីប្រទេសនេះនៅតែជួបស្ថានភាពពិបាកជាងប្រទេសវៀតណាមក៏ដោយ ក៏ឡាវនៅតែអំពាវនាវនិងគាំទ្រដល់បវៀតណាមក្នុងការទប់ទល់នឹងការរីករាលដាលនៃរលកឆ្លងទី ៤ ។ រហូតមកដល់ពេលនេះអង្គភាព  ក្រសួង ស្ថាប័នឡាវ តំបន់និងធុរកិច្ចរបស់ប្រទេសឡាវបានគាំទ្រដល់មូលនិធិបង្ការជំងឺ Covid- ១៩ របស់ប្រទេសវៀតណាមដែលមានទឹកប្រាក់ជាង ១,២ លានដុល្លារ។

នាខែកុម្ភៈឆ្នាំ ២០១៩ ក្នុងឱកាសដែលអគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរពី “ទំនាក់ទំណងមិត្តភាពជាប្រពៃណី” ក្លាយទៅជា“ ទំនាក់ទំនងមិត្តភាពដ៏មហិមា” នេះគឺជាព្រឹត្តិការសំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដែលបង្កើតនូវជំហានទំលុះថ្មីមួយ ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការដែលអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានជ្រើសរើសប្រទេសវៀតណាមជាប្រទេសដំបូងដែលបានមកទស្សនកិច្ច បន្ទាប់ពីលោកបានជ្រើសរើសឱ្យកាន់តំណែងជាមេដឹកនាំជាន់ខ្ពស់បំផុតបក្សនិងរដ្ឋឡាវពិតជានឹងជួយពង្រឹងនិង​ពង្រឹងទំនាក់ទំនងប្រទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត។ មិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម ឡាវនិងឡាវ វៀតណាមនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

ទីភ្នាក់ងាសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

top