ព័ត៌មាន

ពង្រឹងទំនាក់ទំនងសភារវាងវៀតណាមជាមួយ EU និងបែលហ្ស៊ិក

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្របែលហ្សិកនិង EU បើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ជាមួយបែលហ្សិក និងEU។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh និងអនុប្រធានសភាអឺរ៉ុប លោក Younous Omarjee។ រូបថត៖ Anh Tuan/VOV-Paris

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី ១៧ កញ្ញា នៅទីក្រុង Brussels (បែលហ្សិក) អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានជួបសន្ទនាជាមួយអនុប្រធានសភាអឺរ៉ុប(EP) លោក Younous Omarjee។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងរបស់ EU ដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ។ល។ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh ក៏បានស្នើរឲ្យ EP ជំរុញការអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

មុននោះ នាថ្ងៃទី ១៦ កញ្ញា នៅទីស្នាក់ការព្រឹទ្ធសភាបែលហ្ស៊ិក អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានជួបសន្ទនាជាមួយអនុប្រធានទី១នៃព្រឹទ្ធសភាសហព័ន្ធបែលហ្សិក លោក Andries Gryffoy។ នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីនៅមានសក្ដានុពល និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ដោយផ្តោតលើវិស័យដែលបែលហ្សិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ កំពង់ផែសមុទ្រឆ្លាតវៃ បច្ចេកវិទ្យាខ្ពស់ សុខាភិបាល កសិកម្ម និងថាមពល៕


top