ព័ត៌មាន

ពង្រឹងថែមទៀតនូវទំនាក់ទំនងវៀតណាម - ហុងគ្រី


 អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួប ជាមួយគណៈ ប្រតិភូនៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីកំពុងកាន់អំណាច ដឹកនាំដោយ អនុប្រធានគណៈបក្ស លោកស្រី Novak Katalin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នារសៀលថ្ងៃទី៣​ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បាន​ទទួលជួប ជាមួយគណៈ ប្រតិភូនៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីកំពុងកាន់អំណាច ដឹក​នាំដោយ​ ​អនុប្រធានគណៈបក្ស លោកស្រី Novak Katalin ដែល មកបំពេញ ទស្សនកិច្ចការ​ងារនៅវៀតណាម។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក Phung Quoc Hien មានបំណងថា ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ​និង​រដ្ឋ​ទាំង​ពីរ​នឹង​ត្រូវ​បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកលើក​កម្ពស់​ការ​យល់​ដឹង​និង​ជំរុញ​ការ​អភិវឌ្ឍ​រវាង​ប្រទេសទាំ​ង​ពីរ និងប្រជាជននៃប្រទេសទាំងពីរ។អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​ពង្រឹងថែមទៀតនូវសកម្មភាពផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺ​ផ្លាស់ប្ដូរ​គណ​ប្រតិភូ​សមាជិក​សភានៃ​ប្រទេសទាំងពីរ។
 
ជាការឆ្លើយតប ​អនុប្រធានគណៈបក្ស លោកស្រី Novak Katalin បានចាត់ទុកថា ប្រទេសទាំងពីរ​ចាំបាច់​ត្រូវពង្រីក​​កិច្ច​សហប្រតិបត្តិការលើវិស័យដែល​ភាគីទាំងពីរ មានសក្ដានុពល ដូចជា៖ កសិ​កម្ម ​ឱសថ និងការ​អនុវត្ត​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​។ អនុប្រធានគណបក្ស ​លោកស្រី Novak Katalinក៏បានមានប្រសាសន៍​ថានៅឆ្នាំនេះ​ស្ថានទូត​ហុងគ្រីប្រចាំ​នៅវៀតណាម នឹងរៀបចំ​សកម្មភាព​ជាក់ស្តែងនិង​មានអត្ថន័យជាច្រើនដើម្បីអប​អរសាទរខួបលើកទី ៧០ នៃកា​របង្កើត​ទំនាក់ទំនង​ការទូត​វៀត​ណាម​ - ហុងគ្រី៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 


top