ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងរដ្ឋសភាវៀតណាមនិងសិង្ហបុរី

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin និងភរិយាបានដឹកនាំគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាសិង្ហបុរី Tan Chuan-Jin ថតរូបជាមួយគ្នា (រូបថត៖ Doan Tan/TTXVN)  

នារសៀលថ្ងៃទី១៨ ឧសភា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋសភាលោក Tan Chuan-Jin និងភរិយាបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។ បន្ទាប់ពីពិធីទទួលស្វាគមន៍ មេដឹកនាំទាំងពីរបានធ្វើជាសហប្រធាននៃជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរលើកនេះ នឹងរួមចំណែកជំរុញកិច្ច សហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ជាពិសេសការបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរក្នុងទម្រង់ផ្សេងៗ ការយល់ដឹងនៅគ្រប់កម្រិត; ចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន និងសុក្រិតប្រព័ន្ធច្បាប់; បន្តជំរុញយន្តការសម្របសម្រួលនៅវេទិកាពហុភាគី ក៏ដូចជាគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រឹងការពិគ្រោះនិងពិភាក្សា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម សហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រធានរដ្ឋសភាលោកស្រី Vuong Dinh Hue បានចាត់ទុកថា៖ ភាគីទាំងពីរត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន សហប្រតិបត្តិការស្រាវជ្រាវ និងយុទ្ធសាស្ត្របណ្តុះបណ្តាល បន្ទាប់មកពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ឧស្សាហកម្មការពារជាតិ ពេទ្យយោធា មនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ ជាដើម។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់ឱ្យសិង្ហបុរីលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ ពង្រឹងការតភ្ជាប់ គាំទ្រការកសាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឲ្យសិង្ហបុរី បន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

 


top