ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមូលដ្ឋាន

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Hai Phong មន្ទីរទេសចរណ៍ មន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍មូលដ្ឋានចំនួន ៥ នៅភូមិភាគកណ្តាល រួមមានខេត្ត Quang Binh, Quang Tri, Thua Thien-Hue, Quang Nam និង Da Nang បានបើកសន្និសីទសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ជាមួយទីក្រុង Hai Phong និង Quang Ninh។
  រូបថត៖ Minh Thu/TTXVN  

ក្នុងសន្និសីទនេះ តំណាងវិស័យទេសចរណ៍និងធុរកិច្ចមូលដ្ឋានបានឧទ្ទេសនាមអំពីកម្មវិធីប្រូម៉ូសិន រាល់ផលិតផលទេសចរណ៍ពិសេស ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរមកពីខេត្ត Hai Phong, Quang Ninh និងខេត្តជិតខាងដូចជា Hai Duong និងThai Binh ទៅកាន់ខេត្ត-ក្រុងភាគកណ្តាលចំនួន ៥។ តំណាងវិស័យទេសចរណ៍នៃខេត្តភាគកណ្តាលចំនួន ៥ ក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ជាមួយខេត្ត Hai Phong និង Quang Ninh ដំណាក់កាល ២០២២-២០២៥។ ភាគីទាំងអស់បានភ្ជាប់គ្នាតាមគោលការណ៍ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាននិមួយៗ។ ខ្លឹមសារនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យចំនួនបី រួមមានកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងរដ្ឋអំពីវិស័យទេសចរណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍផលិតផលទេសចរណ៍ និងកិច្ចសហប្រតិបត្តិការជំរុញ និងផ្សព្វផ្សាយទេសចរណ៍៕


top