ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាននា ថ្ងៃទី ៣ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ និងគណៈប្រតិភូវៀតណាមបានជួបជាមួយលោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន។


នៅក្នុងជំនួបនេះ លោកទេសាភិបាល Timur Suleimenov បានសង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនកាន់តែខ្លាំងនៅគ្រប់បណ្តាញ គ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ លោកក៏បាន កត់សម្គាល់ថា វៀតណាមមានឱកាសអំណោយផលក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុដោយសារតែខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍ និងមានទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។

រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ បានដឹកនាំធនាគាររដ្ឋវៀតណាមឱ្យសម្របសម្រួលជាមួយធនាគារកណ្តាលកាហ្សាក់ស្ថានដើម្បីលើកកម្ពស់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីមួយ ដោយពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗដែលមិនធ្លាប់មានក្នុងគ្រប់ខ័ណ្ឌនៃអនុស្សរណៈ យោគយល់គ្នាចាស់ៗ ដែលត្រូវបានចុះហត្ថលេខារវាងធនាគារទាំងពីរក្នុងឆ្នាំ ២០១២ ដូចជា៖ fintech មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ល។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីក៏បានជួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ កាហ្សាក់ស្ថានផងដែរ៕


top