ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការ នាំមុខងារសាធារណៈអាស៊ានឈានទៅមុខ

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សន្និសីទប្រមុខដឹកនាំមុខងារសាធារណៈអាស៊ាន (HEAD) ក្រោមប្រធានបទ “ការធ្វើទំនើបកម្មមុខងារសាធារណៈ ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប”។
  ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ TTXVN)  

សន្និសីទនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងក្របខ័ណ្ឌនៃសន្និសីទកិច្ចសហប្រតិបត្តិការអាស៊ានលើកទី ២១ ស្តីពីមុខងារសាធារណៈ (ACCSM) ដែលក្រសួងមហាផ្ទៃវៀតណាមធ្វើជាប្រធានប្តូរវេន។

នៅក្នុងសន្និសីទ គណៈប្រតិភូបានផ្លាស់ប្តូរមតិយោបល់ ទាក់ទងនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ACCSM ដែលត្រូវបានអនុម័តជាបណ្តោះអាសន្ននៅក្នុងកិច្ចប្រជុំកម្មាភិបាលជាន់ខ្ពស់ ACCSM នៅខែមិថុនា ឆ្នាំ ២០២១។ បណ្តាប្រទេសជាសមាជិកបានឯកភាពគ្នាលើរបៀបពង្រីកកិច្ចសហប្រតិបត្តិការរបស់ ACCSM ជាមួយទីភ្នាក់ងារឯកទេសអាស៊ាន និងទីភ្នាក់ងារខាងក្រៅមួយចំនួន; ហើយបានសម្តែងពីការគាំទ្រ និងមានបំណងឆ្លៀតយកឱ្យបានច្រើនបំផុតពីក្របខណ្ឌនេះ ដោយទទួលបានអត្ថប្រយោជន៍ និងសិក្សាបទពិសោធន៍ពីការអនុវត្តេជាក់ស្តែង។

នៅក្នុងរបៀបវារៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម លោកស្រី Pham Thi Thanh Tra ប្រធាន ACCSM ២១ បានប្រកាសផ្ទេរប្រគល់តំណែងជាប្រធាន ACCSM លើកទី ២២ ទៅឲ្យប្រទេសប្រ៊ុយណេដារូសាឡឹម។ ប្រធាន ACCSM ២១ ជឿជាក់ថា លទ្ធផលដែលសម្រេចបាននៅក្នុងសន្និសីទនេះ នឹងត្រូវបានប្រទេសប្រ៊ុយណេ - ប្រធានកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២២ ស្តីពីមុខងារសាធារណៈ លើកតម្កើង និងអភិវឌ្ឍបន្ថែមទៀត ដោយមានគោលដៅនាំយកមុខងារសាធារណៈរបស់អាស៊ានឈានទៅមុខ ឆ្ពោះទៅសហគមន៍អាស៊ាន ជាមួយនឹងចក្ខុវិស័យតភ្ជាប់យ៉ាងស៊ីជម្រៅ ម្ចាស់ការសម្របខ្លួន ការស្តារឡើងវិញលើគ្រប់វិស័យ និងការអភិវឌ្ឍប្រកបដោយចីរភាព៕


top