ព័ត៌មាន

ពង្រឹងការសម្របសម្រួល នាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឡើងកម្ពស់ថ្មី

នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ១០ នៅខេត្តយូណាន ប្រទេស ចិន នាថ្ងៃទី ១៤ សីហា) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ រូបថត៖ VNA ចុះផ្សាយ

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការ ពារជាតិ - សន្តិសុខ ពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យក្លាយជាចំណុចភ្លឺថ្មី; លើកកំពស់គុណភាពនិងប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះ ផ្តល់អាទិភាពកំពូលដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ដោយចាប់ផ្តើមសាងសង់ខ្សែផ្លូវ Lao Cai – Ha Noi - Hai Phong នៅឆ្នាំ ២០២៥ នេះ..។ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង; ស្នើឱ្យភាគីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានទឹកមេគង្គ-ឡានឆាង។

ទិដ្ឋភាពនៃកិច្ចពិភាក្សា។ រូបថត៖ VNA ចុះផ្សាយ

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកការនាំចូលទំនិញរបស់វៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើនការវិនិយោគគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។ល។ ដោយវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមាន របស់វៀតណាម និងតួនាទីសំខាន់ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លោករដ្ឋមន្ត្រី Wang Yi បានស្នើឱ្យបណ្តាប្រទេសសមាជិករួមទាំងវៀត ណាម ពង្រឹងការសម្របសម្រួល នាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឡើងកម្ពស់ថ្មី បើកទូលាយទៅកាន់វិស័យថ្មី។

ទាក់ទិននឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានឯកភាពគ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរ គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់គ្នាទៅវិញទៅមកក្នុងដែនទឹកសមុទ្រខាងកើត ដែលបានបង្កើតឡើងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២; មិនមានសកម្មភាពឯកតោភាគីដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហាកប៉ាល់នេសាទ និងអ្នកនេសាទ; ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី៕


top