លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ។ រូបថត៖ dangcongsan.vn
សកម្មភាពអបអរសាទរខួប ១៥ឆ្នាំ ដែល Lang Co ត្រូវបានទទួលស្គាល់ថាជាឈូងសមុទ្រដ៏ស្រស់ស្អាតរបស់ពិភពលោក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ដោយមានព្រឹត្តិការណ៍ជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ដូចជា៖ ការសម្តែងសិល្បៈ ការសម្តែងលោតឆ័ត្រយោង ការសម្តែងម៉ូដអាវផាយ ការបណ្ដែតប្រទីព ការតាំងពិព័រណ៍ម្ហូបអាហារ ជាដើម។
កម្មវិធីសិល្បៈក្នុងពិធីនេះ។ រូបថត៖ dangcongsan.vn
ឈូងសមុទ្រ Lang Co គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយនៅវៀតណាម ជាមួយនឹងឆ្នេរងូតទឹកសមុទ្ររាបស្មើ ទឹកសមុទ្រខៀវស្រងាត់ ប្រព័ន្ធអេកូឡូស៊ីចម្រុះនិងសម្បូរបែប។ ឈូងសមុទ្រ Lang Co មាទីតាំងស្ថិតនៅចន្លោះទីក្រុង Hue និង Da Nang ស្ថិតនៅលើផ្លូវបេតិកភណ្ឌភូមិភាគកណ្តាល "Phong Nha - Ke Bang - អតីតរាជធានី Hue - ទីក្រុងបុរាណ Hoi An - តំបន់ដីពិសិដ្ឋ My Son" និងនៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច៕