ព័ត៌មាន

ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់


 នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte
 

 ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហូឡង់។ នេះ​គឺជា​ការ​អះអាង​របស់ឯក​អគ្គរដ្ឋទូតហូឡង់ប្រចាំនៅ    វៀតណាម លោកស្រី E​lsbeth Akkerman នៅពេលដែល​ឆ្លើយ​បទ​សម្ភាស​របស់អ្នក​យក​ព័ត៌មាន​នៃទីភ្នាក់​ងារ​សារព័ត៌​មាន​វៀត​ណាម ស្តីពីទំ​នាក់ទំនង​នៃប្រទេស​ទាំងពីរ​ក្នុង​ឱកាសបំពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៩ខែមេ​សាឆ្នាំ២០១៩ របស់​នាយក​រដ្ឋមន្ត្រី​ហូឡង់​ លោក​ Mark Rutte។

លោក​ស្រី Elsbeth Akkerman បានឲ្យដឹងថា អមដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក​ Mark Rutte លើកនេះរួមមានអាជីវករ ជាង ១០០ នាក់។ ប្រការនេះបានបង្ហាញឲ្យឃើញថា ហូឡង់​មាន​គោល​បំណង​ ចង់កាត់ឲ្យជម្រុញទំនាក់ទំ​នងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជា​មួយ​វៀតណាម​។ ឆ្លង​អស់​រយៈ​ពេល​ ៤៥​ ឆ្នាំនៃការបង្កើតទំនាក់​ទំនង​ការទូតឆ្នាំ១៩៧៣រវា​ងប្រទេស​ទាំងពីរនោះ វិស័យ​នានាក្នុង​កិច្ច​សហប្រតិ​បត្តិការ​សំខាន់ៗនៃប្រទេសទាំងពីររួមមាន​ កសិកម្ម សន្តិសុខស្បៀងអាហា​រ គ្រប់គ្រង​ធនធានទឹក និង​ការប្រែប្រួលអាកាសធាតុ។ នេះ​គឺជាវិស័យ​សហប្រតិបត្តិការ​ដែលគួរ​ឲ្យកត់​សំគាល់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top