ព័ត៌មាន

ពង្រីកតួនាទីឈានមុខគេនៃកិច្ចការបរទេស លើកកំពស់ឋានៈនិងកិត្យានុភាពរបស់ ប្រទេសជាតិ

នោះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh មុនពេលប្រារព្ធសន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពី ការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់ បក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ នៅរដ្ឋធានីហាណូយ។
 

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh។ (រូបថត៖ TTXVN)


លោកឧបនាយក រដ្ឋមន្រ្តីប្រចាំការ Pham Binh Minh មានប្រសាសន៍ថា៖ ដោយការអនុវត្តគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ធ្វើម្ចាស់ខ្លួន ពហុភាគីនិយម ពិពិធកម្ម ម្ចាស់ការនិងសកម្មធ្វើ សមាហរណកម្មនោះ វៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងការងារ កិច្ចការបរទេស។ មហាសន្និបាតបក្សលើកទី១៣ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវ ការបន្តពង្រីកតួនាទីឈានមុខគេនៃកិច្ចការបរទេសក្នុងការបង្កើតនិងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបរិយាកាសសន្តិភាព ស្ថិរភាព កៀងគរប្រភពធនធានពីខាងក្រៅសម្រាប់អភិវឌ្ឍ ប្រទេសជាតិ លើកកំពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ។

ដូច្នេះហើយ វៀតណាមចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការកសាងខឿនការទូត គ្រប់ជ្រុងជ្រោយ ទំនើប ជាមួយនឹងសសរស្តម្ភនានាដែលជាកិច្ចការបរទេសរបស់បក្ស កិច្ចការបរទេសរបស់រដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន; ធានាការដឹកនាំ ការបញ្ជា ណែនាំដោយឯកភាពរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋចំពោះការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។ រួមជាមួយគ្នានោះ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេស ផ្សេងៗឲ្យកាន់តែស៊ីជម្រៅ ជាពិសេសគឺប្រទេសជិតខាង ប្រទេសជាដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ ដៃគូសំខាន់ និងប្រទេសជាមិត្តភក្តិប្រពៃណី ដោយ ឈរលើ ស្មារតីសមភាព ផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាហើយសមស្រប នឹងច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត វៀតណាមក៏បន្តជំរុញយ៉ាងខ្លាំងក្លា និង លើកកម្រិតកិច្ចការបរទេសពហុភាគី; ម្ចាស់ការ សកម្មពង្រីកតួនាទី រួមវិភាគទានក្នុង ការកសាង បង្កើតជារូបរាងនូវបណ្ដាយន្តការពហុភាគី; ពង្រីកតួនាទីនៅអាស៊ាន អង្គ ការសហប្រជាជាតិ យន្តការសហប្រតិបត្តិការអន្តរសភាអន្តរជាតិនិងតំបន់; សម្រប សម្រួលយ៉ាងស្អិតរមួតរវាងកិច្ចការបរទេសរបស់បក្ស កិច្ចការបរទេសរបស់រដ្ឋ និង កិច្ចការបរទេសរបស់ប្រជាជន; រវាងកិច្ចការបរទេសជាមួយការងារការពារជាតិ សន្តិ សុខ ដើម្បីការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុភូមិ។ ជំរុញខ្លាំងការទូតសេដ្ឋកិច្ចសម្រាប់បម្រើការអភិវឌ្ឍ ចាត់ទុកមូលដ្ឋាន អាជីវកម្ម និង ប្រជាជនជាស្នូលនៃការបម្រើ ទាក់ទាញយ៉ាងខ្លាំងក្លាប្រភពធនធានពីខាងក្រៅ ដើម្បី បម្រើគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ; លើកកំពស់ប្រសិទ្ធភាពការ ងារចំពោះជនវៀតណាមនៅឯបរទេស។ ជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ លើគ្រប់ជ្រុងជ្រោយ ដោយមានស្នូលជាសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងលើក កំពស់គុណភាពនៃសមាហរណកម្មអន្តរជាតិលើវិស័យសង្គម បរិស្ថាន វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា អប់រំនិងបណ្ដុះបណ្ដាល វប្បធម៌ និងទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top