ព័ត៌មាន

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ ២០១៧ បានបិទបញ្ចប់


ផ្សារណាត់ពាណិជ្ជកម្មវៀតណាម -ឡាវ ២០១៧ បានបិទបញ្ចប់         

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវ ឆ្នាំ២០១៧ទើបនឹងបានបិទបញ្ចប់ នាពេលថ្មីនេះ នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ)។ ផ្សារណាត់លើកនេះបានប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៩មិថុនាដល់ថ្ងៃទី ៣ កក្កដា​ ឆ្នាំ២០១៧)  ដោយមានស្តង់ទំនិញចំនួនជាង ៣២០ របស់សហគ្រាសវៀតណាមនិងឡាវ។ ផ្សារណាត់បានទាក់ទាញភ្ញៀវជាងមួយម៉ឺននាក់មកទស្សនាលក់ដូរនិងស្វែងរកឱកាសវិនិយោគសហប្រតិបត្តិការ។បណ្ដាសហគ្រាស​​បាននាំជូនផ្សារណាត់នូវផលិតផល សេវាកម្មមានគុណភាពខ្ពស់ សមស្របជាមួយតម្រូវការរបស់ សង្គម និងអ្នកប្រើប្រាស់។

បញ្ចប់ផ្សារណាត់ គណៈចាត់តាំងបានជ្រើសតាំងប្រគល់ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសវៀតណាមសំរាប់អង្គភាពសហគ្រាសចំនួន៣០ដែលមានការរួមវិភាគទានជាច្រើនក្នុងការរៀបចំនិងចូលរួមផ្សារណាត់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top