ព័ត៌មាន

ផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាមចំពោះសាធារណះមតិបារាំង


ផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
នៅវៀតណាមចំពោះសាធារណះមតិបារាំង

សម្ព័ន្ធសមាគម Collectif Viet Nam Dioxine ជាអង្គការមួយបានប្រមូលផ្តុំសមាគមន៍ជាច្រើន​ របស់​ជន​វៀត​ណាម​នៅបារាំងនិងមិត្តភក្តិបារាំងបានចូលរួមការដើរដង្ហែរក្បួន នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅទី​ក្រុង​បារីស ដោយបណ្ដាអង្គការសហជីពបារាំងបំផុសឡើង ក្នុងឱកាសទិវាពលកម្មអន្តរជាតិ សំដៅ ឃោសនាអំ​ពី​​ជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅវៀតណាម និងផលវិបាករបស់ជាតិគីមីនេះជំពោះប្រជាជនវៀតណាម។
រួមដំណើរជាមួយការដើរដង្ហែរក្បួននេះ បណ្ដាសមាជិកនៃសម្ព័ន្ធសមាគម Collectif Viet Nam Dioxine បានពាក់​អាវ​មួយដោយមានជួរអក្សរ៖ “ជាតិគីមីពុលពណ៌លឿងទុំនៅបន្តបំផ្លាញ” បានលើកកំពស់បដាអំពាវនាវអោយមនុស្សគ្រប់រូបរួមគ្នាធ្វើការរាំងស្កាត់ការជះឥទ្ធិពលពីជាតិគីមីពុលពណ៌លឿងទុំ ដោយកងទ័ពអាមេរិកប្រើប្រាស់​នៅក្នុងសង្គ្រាមនៅវៀតណាម។ មនុស្សជាច្រើនបានបង្ហាញនូវការស្រុះចិត្តគំនិត និងចុះហត្ថ​លេ​ខា​សំ​ណូម​​ពរអោយបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិកដែលបានផលិតជាតិគីមីពុលពណ៌លឿងទុំនេះធានាសងសំរាប់ជនរងគ្រោះនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top