ពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ...
ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា កងទ័ពបានបាញ់កាំភ្លើងធំចំនួន ២១ នៅសួនច្បារ បេនបាចដាំង (Ben Bach Dang) ខណ្ឌទី១ ទីក្រុងហូជីមិញ) ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ។ រូបថត៖ ថុងហាយ / VNP
ពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ គឺជាឱកាសសម្រាប់ប្រទេសវៀតណាមសម្តែងនូវការដឹងគុណ និងការចងចាំជានិច្ចនូវគុណបំណាច់របស់វីរៈបុរស និងយុទ្ធជនពលី និងថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិ ដែលបានគាំទ្រយ៉ាងស្វាហាប់ ចំពោះការតស៊ូ ដណ្តើមឯករាជ្យជាតិ និងផ្សព្វផ្សាយតម្លៃសន្តិភាព។
"ថ្ងៃនេះ យើងប្រារព្ធខួបលើកទី ៥០ នៃការបញ្ចប់សង្រ្គាម ដែលអ្នកធ្លាប់ហៅថា រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស។ ប៉ុន្តែតាំងពី ៣០ឆ្នាំមុន ខ្ញុំចង់ហៅថា នេះជាការចាប់ផ្តើមនៃសន្តិភាព នៅពេលដែលអាមេរិក និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥" លោក John McAuliff នាយកប្រតិបត្តិនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍ (FRD) សហរដ្ឋអាមេរិក រំភើបចិត្ត និងចែករំលែក នៅពេលបានឃើញកាលៈ ទេសៈ ដែលគាត់បានចាត់ទុកជា “មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន វៀតណាម“។
“…បន្ទាប់ពី ៥០ឆ្នាំនៃការបង្រួបបង្រួមជាតិ ជិត៤០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី ប្រទេសយើងបានឆ្លងផុតការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ មានអត្ថន័យសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងបានបង្កើតបុព្វហេតុ សក្តានុពល ទីតាំង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។
ពីប្រទេសក្រីក្រ ដើរថយក្រោយ រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម ត្រូវឡោមព័ទ្ធ និងឯកោ។ បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌របស់មនុស្សជាតិ ដោយទទួលបន្ទុកអន្តរជាតិសំខាន់ៗជាច្រើន មានតួនាទីម្ចាស់ការ សកម្មក្នុងអង្គការអន្តរជាតិជាច្រើន វេទិកាពហុភាគីសំខាន់។ ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានរក្សា ផលប្រយោជន៍ជាតិ និងជនជាតិត្រូវបានធានា…”
(ដកស្រង់ចេញពីសុន្ទរកថារបស់លោកអគ្គលេខាបក្ស តូឡឹម (To Lam) ក្នុងពិធីដង្ហែក្បួនព្យុហយាត្រា អបអរសាទរខួបទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥))លោកអគ្គលេខាបក្ស តូឡឹម (To Lam) និងគណៈប្រតិភូបានទស្សនាការដង្ហែក្បួនព្យុហយាត្រាពីលើវេទិកា។ រូបថត៖ VNA
ការសម្តែងសិល្បៈបានបើកពិធីអបអរសាទរលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមជាតិ នាព្រឹកថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ / VNP
យន្តហោះចម្បាំងបង្ហាញពីបច្ចេកទេសលោតត្រឡាប់ និងទម្លាក់បង្ហុយកម្ដៅ ពីលើ អាកាស។ រូបថត៖ ឡេមិញ / VNP
“វៀតណាម ប្រារព្ធឡើងយ៉ាងឱឡារិកពិធីអបអរសាទរខួបលើកទី ៥០ នៃការបញ្ចប់សង្គ្រាម បើកសម័យប្រទេសបង្រួបបង្រួម ដោយដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំជាមួយនឹងសារ ឆ្ពោះទៅរកអនាគតសន្តិភាព»។
ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានចុះផ្សាយ
លោក McAuliff បានដឹកនាំគណៈប្រតិភូ ដែលមានសមាជិកនៃ FRD ចំនួន ២១ នាក់មកកាន់ប្រទេស វៀតណាមចូលរួមពិធីអបអរសាទរជ័យជំនះ ថ្ងៃទី៣០ ខែមេសា នៅទីក្រុងហូជីមិញ។ គណៈប្រតិភូ រួមទាំងសកម្មជនប្រឆាំងសង្រ្គាមអាមេរិក នៅវៀតណាមពីមុនមក ដែលមកប្រទេសវៀតណាម ដោយមានគោលបំណងពីរគឺ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការតស៊ូតប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះប្រទេសវៀតណាម។ "យើងខ្ញុំបានទៅ វ៉ាន់នមៀវហ្វេ (Van Mieu Hue) ទស្សនាព្រះរាជវាំង ក្នុងសម័យសក្តិភូមិ។ ទៅខេត្ត ក្វាងទ្រី (Quang Tri) ស្វែងយល់អំពីផលវិបាកនៃគ្រាប់បែក មីន និងគ្រឿងផ្ទុះ ដែលបន្សល់ទុកក្រោយពីសង្រ្គាម។ បានទៅទស្សនាសារមន្ទីរ ដាណាំង (Da Nang) ដែលជាកន្លែងរក្សាទុកវត្ថុបុរាណជាច្រើន ដែលជាភស្តុតាងនៃសង្រ្គាម ហើយបានទៅមើលកេរដំណែលប្រវត្តិសាស្ត្រ សើនមី (Son My) (ខេត្ត ក្វាងង៉ាយ (Quang Ngai)) - ដែលជាទីតាំងកើតឡើងនៃព្រឹត្តិការណ៍សម្លាប់រង្គាល មីឡាយ ( My Lai) ទៅកាន់កោះ កូនដាវ (Con Dao) ទស្សនា “ទ្រុងខ្លា” ។ បន្ទាប់មក យើងបានទៅទីក្រុង ហូជីមិញ និងចូលរួមក្នុងពិធីអបអរសាទរដ៏មានអត្ថន័យនេះ” លោក McAuliff បាននិយាយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោកអគ្គលេខាបក្ស តូឡឹម (To Lam) បញ្ជាក់ថា សង្រ្គាមតស៊ូដែលបានបញ្ចប់ នៅឆ្នាំ១៩៧៥ គឺជា "ជ័យជំនះនៃយុត្តិធម៌លើរបបផ្តាច់ការ" ។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានដកស្រង់សំដីដ៏ល្បីល្បាញរបស់ប្រធាន ហូជីមិញថា៖ “ប្រទេសវៀតណាមតែមួយ ប្រជាជនវៀតណាមតែមួយ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែសច្ចៈធម៌នេះជានិច្ចកាលមិនអាចផ្លាស់ប្តូរឡើយ”។
រថយន្តបញ្ជាការ ក្រុមទង់ជាតិនៃកងទ័ពទាំងមូល ឈានទៅនិងឆ្លងកាត់វេទិកាចាប់ផ្ដើមដង្ហែរក្បួនព្យុហយាត្រាក្នុងពិធីនេះ។
លោក McAuliff បានចែករំលែកថា "យើងចង់ឃើញប្រទេសវៀតណាមមានមុខមាត់ដូចម្ត៉េច ក្នុងរយៈពេល ៥០ឆ្នាំ ក្រោយសង្រ្គាម។ នេះជាប្រទេសអភិវឌ្ឍ ដូចដែលយើងបានឃើញ នៅទីនេះជាមួយនឹងសំណង់ទំនើប កំណើនសេដ្ឋកិច្ច តំបន់ទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន មានទាំងជនជាតិអាមេរិកជាច្រើន ផងដែរ" លោក McAuliff បានចែករំលែក និងតែងរំឭកនូវទំនាក់ទំនងដ៏ល្អរវាងវៀតណាម - អាមេរិក ជាភស្តុតាងដោយបង្ហាញពីស្មារតីផ្សះផ្សា និងតម្លៃសន្តិភាព។
“ជាលើកដំបូង ដែលទាហានជាង ៣០0នាក់ មកពីប្រទេសចិន ឡាវ និងកម្ពុជា ចូលរួមក្នុងពិធីក្បួនដង្ហែព្យុហយាត្រា ដែលជាសារមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលនយោបាយការបរទេសដ៏ប៉ិនប្រសប់របស់វៀតណាម។ ទីភ្នាក់ងារសារព័ត៌មានបានហៅថា នោះជាសក្ខីភាពនៃ “ការទូតឫស្សី” - បត់បែន ទន់ភ្លន់ ប៉ុន្តែរឹងមាំរបស់វៀតណាម។
តាមទីភ្នាក់ងារព័ត៌មាន AFP
ចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីនេះ មានផែនចំនួន៤៨ ដែលមានទាហាន និងជនស៊ីវិល ចំនួន ១៣០០០នាក់ ដែលតំណាងឱ្យកងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ បញ្ញវន្ត យុវជន និងអង្គការមហាជននៃប្រទេសវៀតណាម រួមជាមួយនឹងកងទ័ពចិន កងទ័ពឡាវ និងកងទ័ពកម្ពុជា ។
ផែនដង្ហែដែលតំណាងឲ្យកម្លាំងផ្សេងៗ និងប្រជាជនបានដើរកាត់លើឆាក។ រូបថត៖ ឡេមិញ / VNP
រីឯខ្លួនគាត់វិញ អតីតយុទ្ធជនអាមេរិក លោក Chuck Searcy មកពីអង្គភាពអតីតយុទ្ធជន ដើម្បីសន្តិភាព (VFP) បានសម្តែងថា នៅពេលចូលរួមបណ្ដាពិធីអបអរសាទរថ្ងៃទី ៣០ ខែមេសា នៅទីក្រុង ហូជីមិញ លោកបានរៀនសូត្រច្រើនពីប្រជាជនវៀតណាម ជាពិសេសគឺសារអំពីសន្តិភាព។ “យើងមានការគោរពយ៉ាងខ្លាំងចំពោះប្រជាជនវៀតណាម និងកោតសរសើរចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំងនៅប្រទេសវៀតណាម ក្រោយរយៈពេល ៥០ឆ្នាំនៃការបង្រួបបង្រួមជាតិ។
វៀតណាមទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់បានបង្កើតកេរ្តិ៍ឈ្មោះ និងបានគូសបញ្ជាក់បន្ថែមអំពីតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ សហការីរបស់ខ្ញុំ អ្នករួមដំណើរជាមួយខ្ញុំក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នៅទីក្រុងហូជីមិញក្នុងឱកាសនេះ។ ពួកគេបានចែករំលែកជាមួយយើងខ្ញុំនូវក្តីសង្ឃឹមរបស់ពួកគេទៅអនាគត អំពីមោទនភាពជាតិនៅក្នុងចិត្តរបស់ពួកគេ។ ប្រការនេះបានបង្ហាញឱ្យឃើញថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ហើយខ្ញុំជឿជាក់ថា ប្រទេសរបស់អ្នកនឹងក្លាយទៅជាប្រទេសអភិវឌ្ឍនិងមានការរីកចម្រើនបន្ថែមទៀត នាពេលអនាគត” លោក Chuck Searcy បានចែករំលែក។
ផែនកាន់ទង់បក្ស និងទង់ជាតិបានដង្ហែ នៅផ្លូវ ង្វៀនហ្វេ (Nguyen Hue) ។ រូបថត៖VNA
ផែនយុវជនស្ម័គ្រចិត្ដដើរដង្ហែរតាមដងផ្លូវ ង្វៀនហ្វេ (Nguyen Hue)។ រូបថត៖ ឡេលីញ
ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនរស់នៅទីក្រុង និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទី ដែលបានមកទស្សនាព្រឹត្តិការណ៍នេះលឿនបំផុត។ នៅក្នុងរូបថត ប្រជាជនបានប្រមូលផ្តុំគ្នានៅផ្លូវដើរថ្មើរជើង ង្វៀនហ្វេ (Nguyen Hue) តាំងពីព្រលឹម ដើម្បីមើលការដង្ហែក្បួនព្យុហយាត្រាឆ្លងកាត់ផ្លូវ។ រូបថត៖ ឡេលីញ
ប្រជាជននិងទាហានបានប្រាស្រ័យទាក់ទងគ្នាយ៉ាងសប្បាយរីករាយ ពេលជួបជុំគ្នានៅតាមដងផ្លូវនៃទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ/ VNP
"ប្រជាជនឈរអមសងខាងផ្លូវ គ្រវីទង់ជាតិពណ៌ក្រហមផ្កាយលឿង ច្រៀងបទចម្រៀងស្នេហាជាតិ បង្កើតបរិយាកាសរស់រវើក រំលឹកពីសម័យកាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន"។
តាមកាសែត The Guardian (UK) ចុះផ្សាយ ក្នុងជំនួបរវាងសមមិត្ត ដូ វ៉ាន់ជៀន (Do Van Chien) សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងមិត្តភក្តិអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ លោក Pallab Sengupta ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក បានសម្តែងថា៖ “ក្នុងរយៈពេល ៥០ឆ្នាំកន្លងទៅ ប្រទេសរបស់អ្នកបានងើបចេញពីផេះនៃសង្រ្គាម ក្លាយជាប្រទេសមួយ ដែលមានខឿនសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សបំផុង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយបុព្វហេតុផ្លាស់ប្តូរថ្មី ចាប់ពីឆ្នាំ១៩៨៦ វៀតណាមបានធ្វើទំនើបកម្មប្រទេស ប៉ុន្តែនៅតែរក្សាបាននូវតម្លៃស្នូលរបស់ខ្លួន សព្វថ្ងៃនេះ វៀតណាមជាគំរូនៃការអភិវឌ្ឍ ដោយមានឧស្សាហកម្មរឹងមាំ វិស័យសុខាភិបាល និងវិស័យអប់រំ កាន់តែប្រសើរឡើង ហើយជាសំឡេងសំខាន់ក្នុងការបញ្ហាលើឆាកអន្តរជាតិ។ សំខាន់ជាងនេះទៅទៀត វៀតណាមតែងតែប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព។ តាមរយៈទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរក្សាខ្ជាប់ជានិច្ចនូវគោលការណ៍ធ្លាប់តស៊ូប្រយុទ្ធ ដើម្បីការពារឯករាជ្យ បង្រួបបង្រួម និងសាមគ្កីអន្តរជាតិ"៕
អត្ថបទ៖ VNP បុកសរុប - រូបថត៖ VNP - VNA
ប្រែសម្រួលដោយង្វៀនយ៉ាង