ព័ត៌មាន

ផ្សព្វផ្សាយសម្រស់ស្អាតរបស់អាវផាយ​វៀតណាមដល់តំណាងបេសកកម្មការទូត

នាថ្ងៃទី ៤ ខែមិនា នៅទីក្រុងហូជីមិញ មន្ទីរទេសចរណ៍ មន្ទីរកិច្ចការបរទេស និងសម្ព័ន្ធនារីទីក្រុង ហូជីមិញ បានសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពី “សម្រស់ស្អាតនៃអាវផាយវៀតណាម - អភិរក្សនិងអភិវឌ្ឍន៍”។
តំណាងបេសកកម្មការទូតនៅទីក្រុងហូជីមិញបានទៅទស្សនាកន្លែងតាំងបង្ហាញផលិតផលសូត្រ សម្រាប់កាត់ដេរអាវផាយ (រូបថត៖ My Phuong/TTXVN)

ព្រឹត្តិការណ៍នេះមានការចូលរួមរបស់តំណាងការទូតចំនួន ២១នាក់នៃស្ថានការទូតនានាប្រចាំទីក្រុងហូជីមិញ រួមជាមួយតំណាងស្ថាប័នគ្រប់គ្រង អ្នករចនាមូដ អគ្គរដ្ឋទូតរូបភាពនៃពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០២៣។

ក្នុងសិក្ខាសាលានេះ លោកស្រី Nguyen Tran Phuong Tran ប្រធានសម្ព័ន្ធនារីទីក្រុងហូជីមិញបានមានប្រសាសន៍ថា ស្ត្រីវៀតណាមតែងតែមានមោទនភាពក្នុងការស្លៀកពាក់អាវផាយប្រពៃណី។ អាវផាយមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ តែងតែជាសំលៀកបំពាក់ដែលមនុស្សជាច្រើនជ្រើសរើសសម្រាប់ស្លៀកពាក់ក្នុងកម្មវិធីធំៗជាច្រើន។

ក្នុងឱកាសនេះ អ្នករចនាមូដអាវផាយវៀតណាមជាច្រើនបានឧទ្ទេសនាមនូវឈុតអាវផាយដ៏ពិសេស ដែលចូលរួមពិធីបុណ្យ អាវផាយទីក្រុងហូជីមិញលើកទី ៩ ឆ្នាំ ២០២៣៕


top