ព័ត៌មាន

ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាមនៅអ៊ីស្រាអែល

នៅក្នុងជំនួបនេះ ភ្ញៀវបានស្ងើចសរសើរពីភាពស្រស់ស្អាតរបស់អាវផាយប្រពៃណីវៀតណាម ព្រមទាំងរីករាយជាមួយមុខម្ហូបវៀតណាមមួយចំនួនដូចជា Cha gio និងនុំចៀនជាដើម។
  ម្ហូប Cha gio វៀតណាម  

នាថ្ងៃទី ១៩ កក្កដា ស្ថានទូត វៀត ណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងទេសចរណ៍ វៀតណាមនៅអ៊ីស្រាអែល។ ព្រឹត្តិការណ៍ដែលមានឈ្មោះថា “រង្វង់ដៃមិត្តភក្តិវៀតណាម-អ៊ីស្រា អែល” បានទទួលការគាំទ្រ និងការចូលរួមពីតំណាងរដ្ឋាភិបាលអ៊ីស្រាអែល ពាណិជ្ជករ និងមិត្តភក្តិជាច្រើន; ក៏ដូចជាអាណិកកជននិងនិស្សិតវៀតណាមនៅឯបរទេសដែលកំពុងសិក្សានៅអ៊ីស្រាអែល។

នៅក្នុងជំនួបនេះ ភ្ញៀវបានស្ងើចសរសើរពីភាពស្រស់ស្អាតរបស់អាវផាយប្រពៃណីវៀតណាម ព្រមទាំងរីករាយជាមួយមុខម្ហូបវៀតណាមមួយចំនួនដូចជា Cha gio និងនុំចៀនជាដើម។ មិត្តភ័ក្តិអ៊ីស្រាអែលមានឱកាសស្វែងយល់បន្ថែមអំពីប្រទេសវៀតណាម តាមរយៈភាពយន្ត គំនូរ សៀវភៅរូបថត ផលិតផលប្រពៃណីដែលបានដាក់តាំងនៅនឹងកន្លែង និងតាមរយៈការពិភាក្សាផ្ទាល់ជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងការិយាល័យតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែលផងដែរ៕


top