នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vương Đình Huệ បានអញ្ជើញចូលរួមពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មរបស់ខេត្ត Hà Tỉnh លើកទី១ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌និងតាំងពិព័រណ៍ខេត្ត Hà Tĩnh។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បាន អញ្ជើញចូលរួម
ពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មរបស់ខេត្ត Ha Tinh
ពិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្មខេត្ត Ha Tinh លើកទី ១ ឆ្នាំ២០១៧ បានរៀបចំឡើង សំដៅលើកតម្កើងពាណិជ្ជសញ្ញានិងគុណភាពរបស់ផ្លែក្រូច និងកសិផលពិសេសប្រចាំតំបន់មួយចំនួន តាមនោះ លើកកំពស់ប្រសិទ្ធិភាពផលិតកម្មអាជីវកម្ម រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត Ha Tinh ផងដែរ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីបុណ្យផ្លែក្រូចនិងផលិតផលកសិកម្ម Ha Tinh នៅ មានសកម្មភាពវប្បធម៌ សិល្បៈ តាំងបង្ហាញនិងឧទ្ទេសនាមអំពីប្រ ភេទផ្លែឈើមួយ ចំនួននិងទំនិញកសិផលជាច្រើនទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម