ព័ត៌មាន

ផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីតាមរយៈដំណើរនិទាឃរដូវមិត្តភាពឆ្នាំ ២០២៥

នេះជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំដែលរៀបចំឡើងដោយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ ដោយមានការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា។
ការជូនអំណោយដល់ឯកអគ្គរដ្ឋទូតស្ត្រី និងភរិយាឯកអគ្គរដ្ឋទូត ក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា។ (រូបថត៖ VNA)

ប្រតិភូជិត ៤០០ នាក់ រួមមានឯកអគ្គរដ្ឋទូតនិងភរិយា ស្វាមី រួមជាមួយបុគ្គលិកការទូតនៅស្ថានទូតនានា; តំណាងអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាម និងតំណាងក្រសួង ស្ថាប័នមួយចំនួនបានចូលរួមកម្មវិធី ដំណើរនិទាឃរដូវមិត្តភាពឆ្នាំ ២០២៥ នៅកេរ្តិ៍ដំណែលជាតិពិសេស វិហារ Hai Ba Trung (ស្រុក Me Linh ទីក្រុងហាណូយ) កាលពីថ្ងៃទី ១ ខែមីនា។

នេះជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំដែលរៀបចំឡើងដោយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ ដោយមានការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា។ ក្នុងកម្មវិធី គណៈប្រតិភូបានចូលរួមពិធីអុជធូប ទស្សនាកេរ្តិ៍ដំណែល ចូលរួមបទពិសោធន៍ធ្វើនំ ធ្វើតែផ្កាឈូក ធ្វើផ្កាស្ងួត ថតរូប និងដាំដើមឈើអនុស្សាវរីយ៍នៅក្នុងបរិវេណវិហារ... ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺកម្មវិធីផ្លាស់ប្តូរមិត្តភាពរវាងគណៈប្រតិភូអន្តរជាតិ ជាមួយគណៈប្រតិភូមជ្ឈិម និងទីក្រុងហាណូយ ជាមួយនឹងការសម្តែងសិល្បៈ ការធ្វើម្ហូបប្រពៃណីដ៏ពោរពេញទោដោយលក្ខណៈវប្បធម៌វៀតណាម។

តាងនាមឱ្យគណៈប្រតិភូអន្តរជាតិ ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រម៉ារ៉ុក អនុប្រធានអង្គទូតប្រចាំនៅវៀតណាម លោក Jamale Chouaibi បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអំពីការរៀបចំកម្មវិធី ដំណើរនិទាឃរដូវមិត្តភាព ដើម្បីឧទ្ទេសនាមបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌របស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ តាមនោះ រួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាម ជាពិសេសប្រជាជនរដ្ឋធានីហាណូយ ជាមួយសហគមន៍អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា សកម្មភាពប្រហាក់ប្រហែលគ្នានឹងបន្តរួមចំណែកលើកកំពស់រូបភាពទីក្រុងហាណូយ ជួយមិត្តភក្តិអន្តរជាតិយល់ដឹងកាន់តែច្បាស់អំពីមនុស្ស វប្បធម៌ និងបេតិកភណ្ឌរបស់រដ្ឋធានី៕


top