វប្បធម៌

ផ្សព្វផ្សាយរូបភាពវៀតណាមគ្រប់ទ្វីបទាំង៥

ខិតខំប្រឹង​ប្រែងផ្សព្វផ្សាយ​ ឧទ្ទេសនាម​កាសែតរូបភាពវៀតណាម​ ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ នៃ​ការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ប្រចាំ​នៅ​ប្រទេស​នានា​ដូចជា​ អង់គ្លេស​ រុស្សី អាមេរិក អាហ្វ្រិក​ខាងត្បូង​ ចិន គុយ​បា ម៉ុក​ស៊ីក​។ល។ ការឆ្លើយ​តប​សម្រាប់អ្នកអាននៅ​​គ្រប់ទ្វីបទាំង​៥ ដូចជាជំរុញបន្ថែម​កម្លាំង​សម្រាប់​អ្នក​បាន ​និង ​កំពុង​បំពេញ​បេសកកម្ម៖ នាំយក​រូប​ភាពវៀតណាម​ចេញទៅ​ជាមួយ​នឹង​​មិត្តភក្តិ​អន្តរជាតិ​។​

ខិតខំប្រឹង​ប្រែងផ្សព្វផ្សាយ​ ឧទ្ទេសនាម​កាសែតរូបភាពវៀតណាម​ ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ នៃ​ការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ប្រចាំ​នៅ​ប្រទេស​នានា​ដូចជា​ អង់គ្លេស​ រុស្សី អាមេរិក អាហ្វ្រិក​ខាងត្បូង​ ចិន គុយ​បា ម៉ុក​ស៊ីក​។ល។ ការឆ្លើយ​តប​សម្រាប់អ្នកអាននៅ​​គ្រប់ទ្វីបទាំង​៥ ដូចជាជំរុញបន្ថែម​កម្លាំង​សម្រាប់​អ្នក​បាន ​និង ​កំពុង​បំពេញ​បេសកកម្ម៖ នាំយក​រូប​ភាពវៀតណាម​ចេញទៅ​ជាមួយ​នឹង​​មិត្តភក្តិ​អន្តរជាតិ​។​

ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)

អ្នក​កាសែត​ ង្វៀន មិញ​ហើប​ (Nguyen Thi Minh Hop) ប្រធានការិយាល័យ​​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម ​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍​ ជូន​អំណោយ​កាសែតរូបភាពវៀតណាម​ ចំពោះ​លោក​អគ្គលេខាធិការ​នៃអង្គការ​នាវាចរណ៍​អន្តរជាតិ​ (IMO) Arsenio Dominguez នៅទីស្តីការ​ IMO ទីក្រុង​ឡុង​ដ៍​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ឆ្នាំ២០២១ យើង​ខ្ញុំ​តាមដាន​ព័ត៌មាន ​នៅលើបណ្តាញ​ទូរទស្សន៍​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ រំភើប​ពេល​ឃើញ​ភ្ញៀវ​​មកចូល​រួម​ព្រឹត្តិការណ៍ ​ជំនួប​វៀតណាម​នៅ​ Newhaven មក​ទស្សនាអង្គតាំងពិព័រណ៍ ដៃកាន់​​កាសែតរូបភាពវៀតណាម​ ភាសា​អង់គ្លេស​។ ពិភាក្សា​ជាមួយនឹង​ប្រធានការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំ​ នៅ​ទីក្រុង​ឡុងដ៍​ ង្វៀន ធី​មិញ​ហើប​ (Nguyen Thi Minh Hop) បានឱ្យ​ដឹងថា ការិយាល័យ​​​បាន​សហការ​ជាមួយនឹង​ស្ថានទូត​វៀតណាម ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​អង់គ្លេស​ រៀបចំការ​តាំងពិព័រណ៍​ ជូន​កាសែតរូបភាពវៀតណាម​ ដល់​អ្នក​អំណាន​។ អក្សរ​ប៉ុន្មាន​ឃ្លា​នៅលើ​បណ្តាញ​ Facebook របស់​បងស្រី​៖ កាសែតរូបភាពវៀតណាម​លក់ដាច់ដូចបង្គាស្រស់​ បាន​ធ្វើ​ឱ្យ​យើង​ខ្ញុំកក់ក្តៅ​ចិត្ត​ជា​ខ្លាំង ក្នុងស្ថានភាព​ការិយាល័យ​និពន្ធ​ កំពុង​មមាញឹក​នឹងការងារ​ នៅ​​អំឡុងពេល​គម្លាតសង្គម ​ដោយ​សារ​ជម្ងឺកូវិដ - ១៩។​

ង្វៀន ធី​មិញ​ហើប​ (Nguyen Thi Minh Hop) នៅចែក​រំលែក​ការ​ឆ្លើយ​តប​នៃ​អ្នកអំណាន​ ពេល​អាន​កាសែតរូបភាពវៀតណាម​ថា ដូចជា​កំពុង​វង្វេង​ក្នុង​ដំណើរ​ស្វែងយល់​អំពី​ស្ថាន​នាម​ទេសចរណ៍​ទាក់ទាញរបស់វៀតណាម​។​


Washington (អាមេរិក)

នៅប៉ែក​ខាងនោះ​ទ្វីប​ អ្នក​កាសែត ឌាំង​ ធី​ធូហៀន​ (Dang Thi Thu Huyen) ប្រធានការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំ​នៅ​ Washington (អាមរិក) អាណាត្តិកាល​២០១៧ - ​២០២១ រៀប​រាប់ថា កាសែតរូបភាពវៀតណាម​ ជា​អំណោយ​​មិនអាច​ខ្វះ​ សម្រាប់​ទុក​ប្រគល់​ជូន​អ្នក​ជំនាញ​ការ​ នៅ​ពេល​ទៅ​សម្ភាសន៍​ ដើម្បីឧទ្ទេសនាម​អំពីប្រទេសវៀតណាម​មួយ​ សកម្ម​ ពិពិធ​សម្បូរបែប​លក្ខណៈ​វប្បធម៌​។ ម្យ៉ាង​វិញ​ទៀត ធូហៀន​ (Thu Huyen) និង ការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ​ទីក្រុង​ Washingon តែងតែ​សហការ​នឹង​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​អាមេរិក​ រៀបចំការតាំងពិព័រណ៍​​ ឧទ្ទេសនាម​ ជូន​កាសែតរូបភាពវៀតណាម​ នៅ​តាម​ផ្សារណាត់ ទិវា​វប្បធម៌​វៀតណាម​ និង ទិវា​វប្បធម៌​បណ្តាប្រទេស​អាស៊ាន​។ល។ អ្នកអំណាន​កាន់កាសែតរូបភាពវៀតណាម​ សុទ្ធតែ​សរសើរ​រូបស្អាត ខ្លឹមសារ​ពិស្តា​ និង វិសេស។

ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅ​អាហ្វ្រិក​ខាងត្បូង​ ហ្វាង​ ស៊ី​គឿង​ (Hoang Sy Cuong)​ប្រគល់​កាសែតរូបភាពវៀតណាម​ ជូន​អនុរដ្ឋមន្រ្តី​ការិយាល័យ​​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​ Kenneth Morolong ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៧៩ឆ្នាំ ទិវា​បុណ្យ​ជាតិ​ នៃប្រទេស​សាធារណៈរដ្ឋ​សង្គមនិយមវៀតណាម​ (ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ១៩៤៥ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៤) នៅ​រដ្ឋធានី​ Pretoria ប្រទេសសាធារណរដ្ឋ​ អាហ្វ្រិក​ខាង​ត្បូង។ រូបថត៖ ហ៊ុង​មិញ អ្នក​សារព័ត៌មានវៀតណាម​នៅ​អាហ្វ្រិក​ខាងត្បូង​។​

La Habana (គុយ​បា)

អ្នកសារព័ត៌មាន​ ឡេ ធូ​ហៀន​ (Le Thu Hien) ការិយាល័យ​​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ​ប្រចាំ​នៅ​ La Habana (គុយបា) អាណាត្តិកាល​ ២០១៦ - ២០២១ បែរជា​មាន​របៀប​ផ្សព្វផ្សាយ​ពិសេស ​នៅ​ផ្សារណាត់​សៀវភៅ​អន្តរជាតិ​ La Habana ឆ្នាំ២០១៦។ វៀតណាម​ ជា​ភ្ញៀវកិត្តិយស ​ដូចនេះ​ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​បាន​​សហការ​នឹង​ទីភ្នាក់ងារសារព័ត៌មាន Prensa Latina រៀប​ចំ​ដោយ​ឡែក​មួយ​ថ្ងៃដើម្បីឧទ្ទេសនាម​​កាសែតរូបភាពវៀតណាម​ជាភាសា​អេស្ប៉ាញ​​។ ថ្ងៃឧទ្ទេសនាម​ទាក់ទាញប្រជាជន​​គុយ​បា​​​ចូល​រួមយ៉ាង​កុះករ​។ អ្នកអំណាន​​គុយបា​បាន​ឱ្យ​ដឹងថា ពួកគាត់​​បានធ្វើបច្ចុប្បន្ន​ភាពបន្ថែម​​​នូវចំណេះ​ដឹង ​អំពីវៀតណាម​បច្ចុប្បន្ន​ ធ្វើឱ្យ​កម្រាស់ឡើងនូវការ​យល់ដឹង​​អំពី​វប្បធម៌ សេដ្ឋកិច្ច​ ប្រជាជន​ និង សិល្បៈ​​វៀតណាម​។​

ក្រៅ​ពីនោះ​ ក្នុងនាម​ជាអ្នក​តំណាង​កាសែតរូបភាពវៀតណាម​ប្រចាំ​នៅ​គុយ​បា រៀង​រាល់ខែ ធូហៀន​ (Thu Hien) នៅតែសម្រិត​សម្រាំង​សន្សំ​ ផ្ញើជូនកាសែត​​១០ក្បាល​សម្រាប់​សាលាបឋមសិក្សា ​នៅ​ជិត​ទីស្តីការ​ការិយាល័យ​​។ បងស្រី​ឱ្យ​ដឹងថា អ្នក​គ្រូ​ចូលចិត្ត​អាន​កាសែត​រូបភាពវៀតណាម​ ពឹង​លើ​នោះ​ អ្នកគ្រូ​មាន​បន្ថែម​អត្ថបទ​បង្រៀន​រស់រវើក​ សម្រាប់សិស្សសាលា​ អំពីប្រទេសវៀតណាម​ នៅ​ចម្ងាយ​ពាក់កណ្តាល​ទ្វីប​ ជាទីកន្លែង​ដែលថ្នាក់ដឹកនាំ​ជាទីគោរព ​នៃពួកគាត់​បាន​ពោល​នូវ​ឃ្លា​អមតៈ​មួយ​ថា ដើម្បី​ប្រទេស​វៀតណាម​ គុយ​បា​អាច​លំបង់​សាច់ឈាម​របស់ខ្លួន​។​

កាសែតរូបភាពវៀតណាម​តាំង​ពិព័រណ៍ ​នៅ​ការិយាល័យ​ស្ថានទូត​កិត្តិយស​វៀតណាម​ នៅទីក្រុង​ Dublin ប្រទេស​ Ireland ​ទាក់ទាញ​ការ​យកចិត្តទុកដាក់​នៃអ្នក​អំណាន។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
កាសែតរូបភាពវៀតណាម​ ភាសាអេស្ប៉ាញ​ លេខ​ខែ​កញ្ញា​ ឆ្នាំ២០២៤ បាន​ប្រគល់ជូន​គណៈប្រតិភូ​នៃសិក្ខាសាលា​អន្តជាតិ​ប្រចាំឆ្នាំ​​ “បក្ស​ និង សង្គមថ្មីមួយ​ លើកទី​២៨នៅ​ទីក្រុង​ Mexico City។ រូបថត៖ ឯកសារ​

Pretoria (អាហ្វ្រិក​ខាងត្បូង​)

ទើបមកដល់ថ្មី​ៗ និងទទួល​ភារកិច្ច​ការងារ​ ជាប្រធានការិយាល័យ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​ប្រចាំ​នៅ​ Pretoria (អាហ្វ្រិកខាងត្បូង) លោកស្រីឡាយ​ ហុង​មិញ (Lai Hong Minh) បាន​​ដាក់មកតាម​កាសែតរូបភាពវៀតណាម​ទើបបោះពុម្ព​ថ្មី ទុកសម្រាប់ជូន​តួអង្គ​ដែល​ខ្លួន​សម្ភាសន៍ ​នៅ​ព្រឹត្តិការណ៍​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​១០០ឆ្នាំ ទិវាបង្កើត​បក្សកុម្មុយនិស្ត​អាហ្រ្វិក​ខាងត្បូង​ (ថ្ងៃទី​១ ខែសីហា) និង ទិវា​កេរដំណែល​អាហ្វ្រិកខាងត្បូង​ (ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១)។ អំណោយរួមមាន​កាសែតរូបភាព​វៀតណាម​នៅក្នុងនោះ​ បាន​អ្នកទទួល​ពេញ​ចិត្ត​ជាខ្លាំង​។ នៅក្នុង​សារ​ផ្ញើ​ការិយាល័យ​និពន្ធ​ ឡាយ​ ហុង​មិញ (Lai Hong Minh) ចែក​រំលែក​៖ ពេល​ជូនអំណោយ​ ខ្ញុំ​ឧទ្ទេសនាម​នេះ​ជា​ស្នាដៃ​បោះពុម្ព​ការទូត ​របស់​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។​ សន្តាប់​ ខ្ញុំ​ឧទ្ទេសនាម​រូបភាព​ប្រជាជន និង​ ទឹក​ដីវៀតណាម ​នៅលើ​ទំព័រកាសែតរូបភាពវៀតណាម​ មិត្តភក្តិ​ជាច្រើន​ ភ្ញាក់ផ្អើល​ និង ចូល​ចិត្ត​ វៀតណាម​ពិត​ជា​ដូច្នេះ​ វៀតណាម​ស្អាតណាស់!​។ អ្នក​អំណាន​ជាច្រើន​ ​បាន​និយាយជាមួយ​ហុង​មិញ (Hong Minh) ​ថា អាន​ការសែតរូបភាពវៀតណាម​ ហាក់ដូចជា​បានទៅ​ទេសចរណ៍នៅ​វៀតណាម​ ជំនួប​ប្រជាជនវៀតណាម​ និង ពិសាម្ហូបវៀតណាម​ដោយ​ផ្ទាល់​។​

ម្តាយ​របស់​អ្នកកាសែត​ ឡាយ​ ហុងមិញ​ (Lai Hong Minh) ធ្លាប់​បំពេញ​ការ​ងារ​ជាច្រើន​ឆ្នាំ​នៅ​កាសែតរូបភាពវៀតណាម​។ វ័យកុមារ​ បងស្រី​បាន​ផ្សារភ្ជាប់នឹង​ថ្ងៃតាម​ម្តាយ​ទៅ​ធ្វើការ​ មើល​ពូៗ​នៅ​ការិយាល័យ​និពន្ធ​លាង​រូបថត អានផ្ទៀង​​សំណៅ​ពុម្ព​ អាន​ maket។ ហេតុនេះ ការ​ផ្សព្វផ្សាយ​កាសែតរូបភាពវៀតណាម​ ពេល​មាន​ឱកាស​ នឹងមកដល់​ដោយរបៀបមួយ​ធម្មតា​ និងកក់ក្តៅ​យ៉ាង​នេះ​។​

 

អ្នកកាសែត ឡេ ធី​តឹម​ហាំង​ (Le Thi Tam Hang) ប្រគល់​កាសែតរូបភាពវៀតណាម​ ជូន​នាយកមជ្ឈមណ្ឌល​​អាស៊ាន​ នៅសកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​ MGIMO ចំណុះ​ក្រសួង​ការបរទេស​រុស្ស៊ី​ Ekaterina Koldunova។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ទីក្រុង​ប៉េកាំង​ (ចិន)

និយាយ​អំពី​ការ​ផ្សព្វផ្សាយ​ ឧទ្ទេសនាម​កាសែតរូបភាព​​ មិនអាចមិនរំលឹកដល់​អ្នកកាសែត​ ហា ធី​ទឿង​ធូ​ (Ha Thi Tuong Thu) អតីត​ប្រធាន​ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ​ប្រចាំ​នៅ​ទីក្រុង​ប៉េង​កាំង​ (ចិន) អាណាត្តិកាល​ (២០១៣ - ២០១៦)។ ធ្លាប់បំពេញការ​ងារនៅ​កាសែតរូបភាពវៀតណាម​ មុនពេល​ទៅ​បំពេញការ​ងារនៅក្រៅប្រទេស ហា ធីទឿង​ធូ​ (Ha Thi Tuong Thu) មានទស្សនាទាន​ថា កាសែតរូបភាព​ជា​អំណោយ​ ជា​ដើម​ចំនៃរឿង​រ៉ាវ ដែល​អ្នកសារព័ត៌មាន​នៅក្រៅប្រទេស ​តែង​តែដាក់ទៅ​តាមខ្លួន​​ពេល​ទៅ​សម្ភាសន៍​ ចូល​រួម​ព្រឹត្តិការណ៍​។​ ចាប់ពី​ឆ្នាំ​២០១៣ នៅពេល​ទៅ​ទីក្រុង​ប៉េកាំង​​ទទួល​ភារកិច្ច​ បងស្រី​បាន​ផ្ញើ​សំបុត្រ​ស្នើ​អគ្គនាយកនិពន្ធ​កាសែតរូបភាពវៀតណាម​ សូម​ផ្តល់ជូន​បន្ថែមកាសែត​​២០ក្បាលទៀត ​ជា​រៀងរាល់ខែ​។ អ្នកកាសែត ទឿង​ធូ​ (Tuong Thu) សំណេះសំណាល​៖ ឃើញ​ខ្ញុំ​សម្ពាយ​កាសែតរូបភាព និង ឧបករណ៍​ធ្វើ​ការ​ជា​ច្រើន​ នៅពេល​ទៅ​បំពេញការ​ងារម្តងៗ​ ក្រុមការ​ងារ​សុទ្ធតែងឿង​ឆ្ងល់​ ហើយ​យល់ថា​ការ​ងារនេះ គឺមិនចាំបាច់​។ យ៉ាង​នេះ ខ្ញុំ​ក៏​មិនដែល​អៀន​ខ្មាស់ ខ្ញុំសប្បាយ​ចិត្ត​ពេល​បាន​ចែក​រំលែក​កាសែតរូបភាពវៀតណាម​ទៅដល់​មនុស្សគ្រប់គ្នា

ប្រធាន​ការិយាល័យ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំ​នៅ​ហុងកុង​ ម៉ាក់ ធី​ឡៀន​ (Mac Thi Luyen) (ខាងស្តាំ) ឧទ្ទេសនាម​កាសែតរូបភាពវៀតណាម​ ជាមួយនឹង​ភ្ញៀវចូលរួម​ផ្សារណាត់​សៀវភៅ​ហុងកុង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។​

ចេះតែដូច្នោះ រង្វង់ដៃ​ដ៏វែង​​បាន​នាំ​កាសែតរូបភាពវៀតណាម ទៅ​គ្រប់ទីកន្លែង​ រឿងរ៉ាវ​នៃអ្នកសារព័ត៌មាន​​ប្រចាំ​បរទេស​ នៅ​ទ្វីបទាំង​៥ និង ការ​ឆ្លើយ​តប​របស់អ្នក​​អាន​​ដូចជាកម្លាំងជំរុញ​បន្ថែម​​​សម្រាប់​អ្នកធ្វើ​កាសែត​រូបភាព​បច្ចុប្បន្ន​ បាន​បន្ថែមទឹក​ចិត្ត​ កម្លាំង​ច្នៃប្រតិដ្ឋ​ ដើម្បី​ទស្សនាវដ្តី​មួយថ្ងៃកាន់តែ​ពិរោះជាង​ ស្អាត​ជាង​ ក្នុងដំណើរ​មាគ៌ាយូអង្វែងនៃការ​ផ្សព្វផ្សាយ​រូបភាព​វៀតណាម​ ជូនដល់​មិត្តភក្តិ​អន្តរជាតិ​៕​

  • ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម​
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  • បច្ចេកទេស​ ក្រាហ្វិក៖ ហឿង​ថាវ​
  • ប្រែសម្រួល៖ រីកើង

top