ព័ត៌មាន

ផ្សព្វផ្សាយពាណិជ្ជសញ្ញាជាតិយិនស៊ិន Ngoc Linh នៅលើលំហអ៊ីនធឺណិត

ក្រៅពីសកម្មភាពបើកមហោស្រពយិនស៊ិន Ngoc Linh នៅលើលំហរអ៊ីនធឺណិតនោះ ក្នុងឱកាសនេះ ស្រុក Nam Tra My ខេត្ត Quang Nam នឹងរៀបចំពិធីបុណ្យយិនស៊ិន Ngoc Linh លើកទី ៤ ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។
  ពិធីបុណ្យយិនស៊ិន Ngoc Linh  

នេះគឺជាលើកទីមួយហើយ ដែលខេត្ត Quang Nam បានរៀបចំពិធីបុណ្យយិនស៊ិន Ngoc Linh លើលំហអ៊ីនធឺណែត។ នេះជាជំហានដំបូងក្នុងផែនការផ្លាស់ប្តូរឌីជីថល សំដៅជំរុញសកម្មភាពផ្សព្វផ្សាយពាណិជ្ជសញ្ញាជាតិ យិនស៊ិន Ngoc Linh នៅលើពិភពលោក។

ពិធីបុណ្យយិនស៊ិន Ngoc Linh នៅលើលំហអ៊ីនធឺណិតនឹងប្រព្រឹត្តទៅនៅលើមូលដ្ឋានគ្រឹះឌីជីថលតាមអាស័យដ្ឋាន https:// samngoclinh.coquan.vn ជាមួយនឹងលំហតាំងបង្ហាញ ការតាំងពិព័រណ៍ ព្រឹត្តិការណ៍ឌីជីថល។ សហគ្រាសជាង ៦០ អង្គភាពបានចូលរួមការតាំងពិព័រណ៍រូបថត និងវីដេអូអំពីយិនស៊ិន Ngoc Linh ។

ក្រៅពីសកម្មភាពបើកមហោស្រពយិនស៊ិន Ngoc Linh នៅលើលំហរអ៊ីនធឺណិតនោះ ក្នុងឱកាសនេះ ស្រុក Nam Tra My ខេត្ត Quang Nam នឹងរៀបចំពិធីបុណ្យយិនស៊ិន Ngoc Linh លើកទី ៤ ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។ ពិធីបុណ្យនេះគ្រោងនឹងទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរប្រមាណ ១ ម៉ឺននាក់ អញ្ជើញមកទស្សនា។

ពិធីបុណ្យយិនស៊ិន Ngoc Linh គឺជាឱកាសដើម្បីផ្សព្វផ្សាយ និងអំពាវនាវដល់សហគមន៍រួមដៃគ្នាអភិរក្ស និងអភិវឌ្ឍន៍ធនធានហ្សែនដ៏កម្រ ដ៏មានតម្លៃរបស់យិនស៊ិន Ngoc Linhពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្ដាជនជាតិនៅស្រុក Nam Tra My ខេត្ត Quang Nam ផងដែរ៕


top