ព័ត៌មាន

ផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌វៀតណាមដល់សហគមន៍យូណេស្កូ

ថ្លែងមតិបើកកម្មវិធី លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថាន បេកកម្មវៀតណាមអមអង្គការយូណេស្កូ បានអះអាងថា វៀតណាមចាត់ទុកវប្បធម៌ ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាគោលដៅ និងកម្លាំងផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។
ការសម្តែងសិល្បៈក្នុងរាត្រីបេតិកភណ្ឌវប្បធម៌វៀតណាមត។ (រូបថត៖ VNA)
កាលពីយប់ថ្ងៃទី៣ ឧសភា នៅទីក្រុងប៉ារីស (បារាំង) ស្ថាប័នបេសកកម្មវៀត ណាមអមអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានសម្របសម្រួលជាមួយស្ថានទូតនិងមជ្ឈមណ្ឌលវប្បធម៌វៀតណាម នៅបារាំងរៀបចំកម្មវិធីរាត្រីបេតិកភ័ណ្ឌវប្បធម៌ ក្រោមប្រធាន
បទ “វៀតណាម - ការ លាយឡំវប្បធម៌រវាងទឹកដីនិងមនុស្ស”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុក ដាក់ពីឯកអគ្គរដ្ឋទូត និងអ្នកតំណាងនៃប្រទេសនានាអមអង្គការយូណេស្កូចំនួន ជាង ១០០ រូប។ ថ្លែងមតិបើកកម្មវិធី លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេកកម្មវៀតណាមអមអង្គការយូណេស្កូ បានអះអាងថា វៀតណាមចាត់ទុកវប្បធម៌ ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាគោលដៅ និងកម្លាំងផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ ការពង្រីកតម្លៃវប្បធម៌ និងកម្លាំងពលំរបស់មនុស្សវៀតណាម គឺជាកូន សោរដើម្បីពង្រីកសេចក្តីប្រាថ្នាអំពីប្រជាជាតិដ៏ខ្លាំងមាំមួន។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវបំណងរបស់វៀតណាមក្នុងការឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូសម្រាប់អាណត្តិ ២០២៣-២០២៧ ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃពីប្រទេសសមាជិកទាំងអស់។
រាត្រីបេតិកភ័ណ្ឌវប្បធម៌ គឺជាកម្មវិធីសិល្បៈប្រជាប្រិយ ដោយគួបផ្សំនឹងការ សំដែងល្ខោនអាយ៉ងដ៏វិសេសវិសាលដោយក្រុមសិល្បៈករមកពីរោងមហោស្រពល្ខោនអាយ៉ងវៀតណាម និងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសបារាំង៕

top